ឯកឧត្តម បណ្ឌិតឧកញ៉ា ជា រតនា និង លោកជំទាវ អបអរសាទរ សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនាអាណត្តិថ្មីនេះ
| ព័ត៌មានជាតិ
SHARE

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ត្រូវបានរដ្ឋសភា នីតិកាលទី៦ បោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តជា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងសម័យប្រជុំលើកទី១ នៅថ្ងៃព្រហស្បតិ៍ ត្រូវនឹងថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨។

ឆ្លៀតក្នុងឱកាសដ៏មហានក្ខត្តឫក្ស ឯកឧត្តម បណ្ឌិតឧកញ៉ា ជា រតនា ទីប្រឹក្សាផ្ទាល់ សម្តេចតេជោហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និង លោក ជំទាវ ព្រមទាំងបុត្រ ចៅៗ សូមសម្ដែងនូវការអបអរសាទរដ៏កក់ក្ដៅបំផុតជូន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ព្រមទាំងមានជំនឿយ៉ាងមុតមាំថា រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ នឹងបន្តទទួលបានជោគជ័យថ្មីៗបន្ថែមទៀត ក្នុងការដឹកនាំ ស្ថាប័ននីតិប្រតិបត្តិ ពង្រឹងលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ដែលជាមូលដ្ឋានគ្រឹះយ៉ាងសំខាន់ក្នុងការធានា សន្តិភាព ស្ថិរភាព សន្តិសុខ សណ្ដាប់ធ្នាប់សង្គម និងការអភិវឌ្ឍប្រកបដោយចេរភាព របស់ព្រះរាជាណាចក្រកម្ពុជា។

ឆ្លៀត ក្នុងឪកាសនេះដែរ ឯកឧត្តម បណ្ឌិតឧកញ៉ា ជា រតនា ក៏សូមជូនពរ ដល់នាយឧត្តម សេនីយ៏ ឥត សារ៉ាត់ ដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជា តែងតាំង និង តម្លើងឋានន្តរស័ក្កិ ជា នាយសេនាធិការចំរុះ នៃកងយោធពលខេមរភូមិន្ទ បន្ថែមលើមុខងារបច្ចុប្បន្ន។
ព្រមទាំង សម្ដែងនូវការអបអរសាទរដ៏កក់ក្ដៅ ចំពោះ ឧត្តមសេនីយ៏ឯក ហ៊ុន ម៉ាណែត ផងដែរ ដែលដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជា តែងតាំង និង តម្លើងឋានន្តរស័ក្កិ ជា មេបញ្ជាការកងទ័ពជើងគោក បន្ថែមលើមុខងារបច្ចុប្បន្ន។


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation