លទ្ធផលប្រឡងបាក់ឌុបសម្រាប់ភ្នំពេញនិងខេត្តកណ្តាលនឹងប្រកាសនៅរសៀលស្អែក
| ព័ត៌មានជាតិ
SHARE


ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា នឹងធ្វើការប្រកាសផ្សព្វផ្សាយលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡង៖ ២០ សីហា ២០១៨ នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨ស្អែកនេះ សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្ដាល និងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ សម្រាប់ខេត្តផ្សេងៗទៀត តាមរយៈទំព័រហ្វេសប៊ុកផ្លូវការក្រសួង Facebook.com/moeys.gov.kh ។


សូមរំលឹកថា កាលបរិច្ចេទនៃការប្រកាសលទ្ធផលប្រឡងគ្រោងធ្វើឡើង នៅថ្ងៃទី១១ និង១២កញ្ញា ដូចនេះ ការប្រកាសលទ្ធផលនាថ្ងៃទី៩និង១០ខាងមុខ គឺធ្វើឡើងមុនការកំណត់២ថ្ងៃ ហើយការប្រកាសមុនការកំណត់នេះត្រូវបានក្រសួងអប់រំ យុវជន និងកីឡា បញ្ជាក់ថា ដោយសារដំណើរការកំណែ និងដំណើរការស្រង់ បូកពិន្ទុ និងផ្ទៀងផ្ទាត់ពិន្ទុតាមប្រព័ន្ធកុំព្យូទ័របានប្រព្រឹត្តទៅដោយរលូន និងតម្លាភាពប្រកបដោយស្មារតីយកទុកដាក់និងទទួលខុសត្រូវខ្ពស់ពីសំណាក់ប្រធាន អនុប្រធាន និងសមាជិកអនុគណៈកម្មការទាំងអស់ដែលពាក់ព័ន្ធមុនការកំណត់។


គួររំលឹកថា ដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅនិងបំពេញវិជ្ជា (បាក់ឌុប)ត្រូវបានក្រសួងអប់រំយុវជននិងកីឡា ប្រកាសថា
បានប្រព្រឹត្តទៅដោយរលូននិងជោគជ័យក្នុងរយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី ២០ដល់២១ ខែសីហាឆ្នាំ២០១៨ ដែលមានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១១៥.២៦៨នាក់ និងមានមណ្ឌលប្រឡងចំនួន១៩៦ មណ្ឌលក្នុងនោះ ថ្នាក់វិទ្យាសាស្ត្រមាន ៩៩ មណ្ឌលនិងថ្នាក់វិទ្យាសាស្ត្រសង្គមមាន ៩៧ មណ្ឌល ដែលត្រូវនឹង៤៦៥៥បន្ទប់ទូទាំងប្រទេស ដោយក្នុងរយៈពេលពីរថ្ងៃនេះមានបេក្ខជនអវត្តមានសរុប ១,៨៩៩នាក់ ស្រី៧៤៤នាក់ ត្រូវជា១.៦៥ភាគរយ នៃចំនួនសិស្សចុះឈ្មោះសរុប៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation