ព័ត៌មានជាតិ

ថ្នាក់ដឹកនាំ និងបុគ្គលិក ទូរទស្សន៍ CNC អបអរសាទរ ឯកឧត្តម មុន រ៉ាម៉ាឌី ដែលត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការ ក្រសួងព័ត៌មាន

image

ភ្នំពេញ៖ ថ្នាក់ដឹកនាំនិងបុគ្គលិកទូរទស្សន៍CNC បានសម្តែងនូវការគោរពជូនពរ និងអបអរសាទរ​ ឯកឧត្តមុន រ៉ាម៉ាឌី ក្នុងឱកានុងឱកាសដែលឯកឧត្តមត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការ​ក្រសួង​ ព័ត៍មាន សម្រាប់​នីតិកាល​ទី​៦​ នៃរដ្ឋសភា​

លិខិតជូនពរនិងអបអរសាទរនេះមានខ្លឹមសារដើមដូចតទៅ៖

ក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានេះ យើងខ្ញុំ​ជា​ថ្នាក់​ដឹកនាំ​និងបុគ្គលិកនៃស្ថានីយ៍ទូរទស្សន៍​CNC សូមបួងសួងដល់​គុណបុណ្យ​ព្រះរតនត្រ័យ​កែវទាំងបី​ វត្ថុ​ស័ក្ដិសិទ្ធិ​ទាំងឡាយ​ក្នុងលោក​និងទេវតាថែរក្សាទឹកដី​នៃព្រះរាជាណាចក្រកម្ពុជា​ សូមជួយ​ប្រោះព្រំ​សព្ទសាធុការពរជ័យ​គ្រប់ប្រការ​ ជូនចំពោះ​ឯកឧត្តមុន រ៉ាម៉ាឌី មានសុខភាពល្អបរិបូណ៍ អាយុ​យឺនយូរ​ កម្លាំង​ខ្លាំង​ក្លា​ ប្រាជ្ញា​ឈ្លាសវៃ​ ដើម្ម្បីចូលរួមបន្តដឹកនាំប្រទេសជាតិក្នុងក្របខណ្ឌក្រសួងព័ត៍មាន។

សូមឯកឧត្តម​ និងលោកជំទាវ​ ព្រមទាំង​ក្រុម​គ្រួសារ​ ជួបតែសេចក្តីសុខ​ សុភមង្គល​ និងប្រកបដោយពុទ្ធពរ​ ទាំង​បួនប្រការគឺ​ អាយុ​ វណ្ណៈ​ សុខ:​ ពល:​ កុំបីឃ្លៀងឃ្លាតឡើយ។

សូមគោរពជូនពរពីថ្នាក់ដឹកនាំនិងបុគ្គលិក​ នៃស្ថានីយ៍ទូរទស្សន៍​CNC៕