មហាគ្រួសារ ស.ស.ស.ក គោរពជូនពរឯកឧត្តម មុន រ៉ាម៉ាឌី ដែលត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងព័ត៌មាន
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ ប្រធាន ថ្នាក់ដឹកនាំ ទីប្រឹក្សា លេខាធិការដ្ឋាននិងគ្រួសារ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា ស.ស.ស.ក បានផ្ញើសារគោរពជូនពរនិងអបអរសាទរជូនចំពោះ ឯកឧត្តម មុន រ៉ាម៉ាឌី ក្នុងឱកាស ដែលឯកឧត្តម ត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងព័ត៌មាន សម្រាប់នីតិកាលទី ៦ នៃរដ្ឋសភា។
ក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានេះ មហាគ្រួសារ ស.ស.ស.ក បានបញ្ជាក់នូវការអបអរសាទរនិងគោរពជូនពរឯកឧត្តម មុន រ៉ាម៉ាឌីក្នុងខ្លឹមសារទាំងស្រុងថា ៖
« ក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានេះ យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្ដិសិទ្ធិទាំងឡាយក្នុងលោកនិងទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមជួយប្រោះព្រំសព្ទសាធុការពរជ័យគ្រប់ប្រការ ជូនចំពោះឯកឧត្តម មុន រ៉ាម៉ាឌី មានសុខភាពល្អបរិបូណ៍ អាយុយឺនយូរ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ ដើម្បីចូលរួមចំណែកក្នុងការកសាងប្រទេសជាតិ ក្នុងក្របខណ្ឌ ក្រសួងព័ត៌មាន
សូមឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារជួបតែសេចក្តីសុខ សុភមង្គល និងប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ។ »
សូមគោរពជូនពរពី ប្រធាន ថ្នាក់ដឹកនាំ ទីប្រឹក្សា លេខាធិការដ្ឋាន និងគ្រួសារសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation