ព្រះមហាក្សត្រកម្ពុជាបញ្ជូនព្រះរាជតំណាងទៅចូលរួមខួបបុណ្យលើកទី៧០ នៃការបង្កើតសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ នៅថ្ងៃទី៧ខែកញ្ញានេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូងព្រះមហាក្សត្រនៃព្រះ រាជាណាចក្រកម្ពុជា អញ្ជើញទៅចូលរួមខួបបុណ្យលើកទី៧០នៃការបង្កើតសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ (កូរ៉េខាងជើង)ដែកពិធីនោះនឹងប្រព្រឹត្តទៅនៅទីក្រុងព្យុងយ៉ាង នៅថ្ងៃទី៩ខែកញ្ញាឆ្នាំ ២០១៨។


ការអញ្ញើញចូលរួមនេះតបតាមការអញ្ជើញរបស់លោកគឹម យុងណាម ប្រធានសភាជាន់ខ្ពស់នៃការបង្កើតសាធារណ រដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ។

បន្ទាប់មកឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង នឹងបន្ត ដំណើរចូលរួមអម សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រ កម្ពុជា អញ្ជើញចូលរួមបើកសម្ពោធ"ពិព៏ណ៏ចិន -អាស៊ាន លើកទី១៥"នៅទីក្រុងណាននីង ខេត្តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ដែលនឹងប្រព្រឹត្តឡើងចាប់ពីថ្ងៃទី១១-១២ ខែ កញ្ញាឆ្នាំ២០១៨៕(អត្ថបទ៖វង្ស សុភ័ក្រ)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation