ព័ត៌មានជាតិ

មហាគ្រួសារ ស.ស.ស.ក គោរពជូនពរឯកឧត្តម ហ៊ុយ វណ្ណៈ ដែលត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំង ជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ

image

ភ្នំពេញ៖ ថ្នាក់ដឹកនាំ ទីប្រឹក្សា លេខាធិការដ្ឋាន និងគ្រួសារសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា(ស.ស.ស.ក) បានសម្តែងនូវ ការគោរព ជូនពរនិងអបអរសាទរ ក្នុងឱកាស ឯកឧត្តម ហ៊ុយ វណ្ណៈ ត្រូវបានតែងតាំងជា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ សម្រាប់នីតិកាលទី៦ នៃរដ្ឋសភា។

លិខិតជូនពរនិងអបអរសាទរនេះមានខ្លឹមសារដើមដូចតទៅ៖

« ក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានេះ យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្ដិសិទ្ធិទាំងឡាយក្នុងលោកនិងទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមជួយប្រោះព្រំសព្ទសាធុការពរជ័យគ្រប់ប្រការ ជូនចំពោះឯកឧត្តម ហ៊ុយ វណ្ណៈ មានសុខភាពល្អបរិបូណ៍ អាយុយឺនយូរ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ ដើម្បីចូលរួមចំណែកក្នុងការកសាងប្រទេសជាតិ ក្នុងក្របខណ្ឌ ក្រសួងមហាផ្ទៃ ដែលដឹកនាំរបស់សម្ដេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្ត្រីនៃក្រសួងមហាផ្ទៃមហាផ្ទៃ ដែល អនុវត្តគោលនយោបាយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បន្តការអភិវឌ្ឍប្រកបដោយភាពសម្បូសប្បាយដ៏រុងរឿងជារៀងរហូត សូមឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ជួបតែសេចក្តីសុខ សុភមង្គល និងប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ។ »

សូមគោរពជូនពរពី ថ្នាក់ដឹកនាំ ទីប្រឹក្សា លេខាធិការដ្ឋាន និងគ្រួសារសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា៕