ស.ស.ស.ក គោរពជូនពរឯកឧត្តមខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន អាណត្តិ៦
| ព័ត៌មានជាតិ
SHARE


(ភ្នំពេញ) ៖ នៅថ្ងៃនេះ ថ្នាក់ដឹកនាំនិងសមាជិករបស់សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា ស.ស.ស.ក បានផ្ញើសារគោរពជូនពរឯកឧត្តម ខៀវ កាញារីទ្ធ ក្នុងឱកាសដែលឯកឧត្តម ត្រូវបានតែងតាំងជារដ្ឋមន្រ្តីក្រសួងព័ត៌មាន នៃរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦ នៃរដ្ឋសភា។

ថ្នាក់ដឹកនាំនិងសមាជិករបស់ហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានបញ្ជាក់តាមរយៈសារជូនពរនេះថា៖
« ថ្នាក់ដឹកនាំនិងសមាជិករបស់ហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា សូមគោរពជូនពរនិងអបអរសាទរដោយស្មោះអស់ពី ដួងចិត្តជូន ឯកឧត្តម ខៀវ កាញារីទ្ធ ក្នុងឱកាសដែលឯកឧត្តម ត្រូវបានតែងតាំង ជារដ្ឋមន្រ្តីក្រសួងព័ត៌មាន នៃព្រះរាជាណា ចក្រកម្ពុជា សម្រាប់នីតិកាលទី៦ សូមឯកឧត្តមទទួលបាននូវសុខភាពល្អបរិបូណ៍ កាយពលមាំមួន បញ្ញាញាណភ្លឺថ្លា ជន្មាយុយឺនយូរ ឈ្នះអស់មារសត្រូវគ្រប់ទិសទី និងទទួលបានជោគជ័យថ្មីៗថែមទៀត ក្នុងបុព្វហេតុជាតិ មាតុភូមិ ប្រជាជន ប្រកប ដោយការអភិវឌ្ឍន៍និងរីកចម្រើនជានិច្ចនិរន្តរ៍តរៀងទៅ។
សូមឯកឧត្តម និងលោកជំទាវ ជួបតែសុភមង្គលវិបុលសុខសុខគ្រប់ប្រការនិងប្រកបដោយពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។»៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation