សមត្ថកិច្ចចាប់ជនជាតិអ៊ិស្លាម៤នាក់ បន្ទាប់ពីលួចកាត់យកដែកស្ពានបាឡេ
| ព័ត៌មានជាតិ
SHARE


ភ្នំពេញ៖ ជនជាតិអ៊ិស្លាមប្រមាណជា១០នាក់ នាំគ្នាមកធ្វើសកម្មភាពលួចកាត់យកដែកនៅស្ពានបាឡេ នៅឫស្សីកែវ ដែលទើបនឹងសាងសងរួច ហើយបើកឲ្យយដំណើរការមិនទាន់នឹងបានមួយថ្ងៃផង ក៏ត្រូវជនជាតិអ៊ិស្លាមលួច ក្រោយមកសម្ថកិច្ច ឃាត់ខ្លួនចំនួន៤នាក់យកទៅសួរនាំរួមនឹងវត្ថុតាងដែកជាច្រើន។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង12នឹង30នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៩ខែឧសភាឆ្នាំ២០១៨តាមបណ្តោយផ្លូវជាតិលេខ៦នៅចំណុចស្ពានដែកមានឈ្មោះបាឡេដែលទើបនឹងសាងសងរួចស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វាខណ្ឌជ្រោយចង្វា។

ជនសង្ស័យទី១ ឈ្មោះម៉ោះម៉ូត ភេទប្រុស អាយុ៣០ឆ្នាំមុខរបរនេសាទត្រី ស្នាក់នៅលើទូកមានស្រុកកំណើតនៅជ្រោយចង្វា។ ជនសង្ស័យទី២ មានឈ្មោះម៉ាត់គ្រីយា ភេទប្រុស អាយុ៥៦ឆ្នាំនេសារ ស្នាក់នៅជ្រោយចង្វា មានស្រុកំណើតនៅស្រុកកំពង់ត្របែក ខេត្តព្រែវែង។ទី៣មានឈ្មោះទីស្មាន់កោះទៀតអាយុ១៧ឆ្នាំ មុខរបរនេរសាទត្រី ស្នាក់នៅសង្កាត់ជ្រោយចង្វាខណ្ឌជ្រោយសង្វា មានស្រុកកំណើតស្រុកស្អាងខេត្តកណ្តាល។ ចំណែកឯម្នាក់ទៀតមិនស្គាល់អត្តសញ្ញាណ។

តាមប្រភពព័ត៌មានពីកម្លាំងអន្តរាគមន៍ ខណ្ឌជ្រោយចង្វា ឲ្យដឹងថា មុនពេលកើតមានសន្តិសុខម្នាក់ ឈ្មោះសារី ប្រុសអាយុ៤៧ឆ្នាំ ស្នាក់នៅបុរីរុងរឿង សង្កាត់ជ្រោយចង្វា រាយការណ៍ប្រាប់ថា មានទូកជនជាតិខ្មែរអ៊ិស្លាមប្រមាណជា១០ទូកបាននាំគ្នាមកលួចកាត់យកដែកក្រោមស្ពាន ដែលទើបអភិបាលក្រុងឯកឧត្តម ឃួង ស្រេងមកសម្ពោធដាក់ឲ្យបងប្អូនប្រជាពលរដ្ឋប្រើប្រាស់ កាលពីរសៀលថ្ងៃទី៨ឧសភា។

ក្រោយពេលកើតហេតុ ជនសង្ស័យទាំង៤នាក់ត្រូវបានសមត្ថកិច្ចឃុំខ្លួនជាបណ្តោះអាសន្នមួយយប់ នៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា មុននឹងកសាងសំណុំរឿងបញ្ចូន់ទៅកាន់តុលាការដើម្បីចាត់ការទៅតាមនីតិវិធីផ្លូវច្បាប់៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation