ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីលើកដំបូង

image

ភ្នំពេញ៖ព្រឹកថ្ងៃសុក្រ ទី០៧ ខែកញ្ញា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីលើកដំបូងក្នុងអណត្តិថ្មីទី៦ ដែលប្រព្រឹត្តទៅនៅវិមានសន្តិភាព រាជធានីភ្នំពេញ។

កិច្ចប្រជុំនេះបានចាប់ផ្ដើមនៅវេលាម៉ោង០៨ព្រឹក ធ្វើឡើងនៅបន្ទប់ប្រជុំគណៈរដ្ឋមន្ដ្រី ជាន់ទី១ នៃវិមានសន្ដិភាព។

តាមបញ្ជីឈ្មោះនៃរាជរដ្ឋាភិបាលអាណត្តិទី៦ នៅក្នុងអាណត្តិថ្មីនេះ គណៈរដ្ឋមន្រ្តីមានចំនួនតិចជាងមុន ក្នុងនោះមាននាយករដ្ឋមន្រ្តី១រូប, ឧបនាយករដ្ឋមន្រ្តីមានចំនួន១០រូប, ទេសរដ្ឋមន្រ្តីមានចំនួន១៧រូប ចំណែកថ្នាក់រដ្ឋមន្រ្តី២៩រូប បណ្តាក្រសួងនៅដដែលទាំងអស់៕