កម្ពុជាក្លាយជាគោលដៅទីផ្សារធំបំផុតសម្រាប់ផលិតផលដែករបស់វៀតណាម
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖នៅពេលនេះ ប្រទេសកម្ពុជាបានក្លាយជាទីផ្សារគោលដៅធំបំផុតសំរាប់ផលិតផលដែកគ្រប់ប្រភេទរបស់ប្រទេសវៀតណាម ស្របពេលការកើនឡើងខ្លាំងនៃវិស័យសំណង់របស់កម្ពុជា។

យោងតាមតួលេខពីអង្គភាព គយ និងរដ្ឋករវៀតណាមបានបង្ហាញថា រយៈពេល ៧ ឆ្នាំ២០១៨នេះ កម្ពុជាបានស្រូបយកផលិតផលដែកគ្រប់ប្រភេទពីប្រទេសមានចំណែកដល់ជិត ៤០% នៃការនាំចេញផលិតផលដែកសរុបវៀតណាម។

តួលេខពីអង្គភាព គយ និងរដ្ឋករវៀតណាមបានបង្ហាញថា រយៈពេល ៧ខែឆ្នាំនេះ វៀតណាមបាននាំចេញដែកសរុបបរិមាណជាង ៣លាន៤សែនតោនបានកើនឡើងអត្រាជាង ៤០% ជាមួយនឹងតម្លៃនាំចេញគិតជាទឹកប្រាក់២៥៣០លានដុល្លារ។

ស្របពេលជាមួយគ្នា វៀតណាមបាននាំចេញផលិតផលដែកមកទីផ្សារកម្ពុជាមានបរិមាណរង្វង់ ៧២ម៉ឺនតោន កើនឡើងអត្រាជិត៥០% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ជាមួយនឹងតម្លៃទឹកប្រាក់នាំចេញ ជតិ៤៦៣ លានដុល្លារអាមេរិក។

សូមបញ្ជាក់ថា តំរូវការទីផ្សារកម្ពុជាបច្ចុប្បន្ន ភាគច្រើនប្រើប្រាស់ដែកសម្រាប់ការសាងសង់គឺមានតម្លៃចន្លោះពី ៦២០-៦៥០ ដុល្លារក្នុង ១ តោន៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation