ថ្នាក់ដឹកនាំនិងបុគ្គលិកទូរទស្សន៍ CNC អបអរសាទរឯកឧត្តម ​ហ៊ុយ​ វណ្ណៈ​ ត្រូវ​បានតែងតាំងជា​ រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ នៅថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ២០១៨នេះ ថ្នាក់ដឹកនាំនិងបុគ្គលិកទូរទស្សន៍CNC បានសម្តែងនូវការគោរពជូនពរ និងអបអរសាទរ​ ឯកឧត្តម​ហ៊ុយ​ វណ្ណៈ​ ក្នុងឱកាស​ដែល​ឯក​ឧត្តម​ត្រូវ​បានតែងតាំងជា​ រដ្ឋលេខាធិការ​ក្រសួង​ មហាផ្ទៃ​ សម្រាប់​នីតិកាល​ទី​៦​ នៃរដ្ឋសភា​ ក្រោម​ការ​ដឹក​នាំ​របស់​សម្ដេច​ក្រឡា​ហោម​ស​ ខេង​ ឧបនាយករដ្ឋមន្ត្រី​នៃក្រសួងមហាផ្ទៃ​មហាផ្ទៃ​ ដែលអនុវត្ត​ គោលនយោបាយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

លិខិតជូនពរនិងអបអរសាទរនេះមានខ្លឹមសារដើមដូចតទៅ៖



ឆ្លៀតក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានេះ​ យើងខ្ញុំ​ជា​ថ្នាក់​ដឹកនាំ​នៃស្ថានីយ៍ទូរទស្សន៍​CNC សូមបួងសួងដល់​គុណបុណ្យ​ព្រះរតនត្រ័យ​កែវទាំងបី​ វត្ថុ​ស័ក្ដិសិទ្ធិ​ទាំងឡាយ​ក្នុងលោក​និងទេវតាថែរក្សាទឹកដី​នៃព្រះរាជាណាចក្រកម្ពុជា​ សូមជួយ​ប្រោះព្រំ​សព្ទសាធុការពរជ័យ​គ្រប់ប្រការ​ ជូនចំពោះ​ឯកឧត្តម​ហ៊ុយ​ វណ្ណៈ​ មានសុខភាពល្អបរិបូណ៍ អាយុ​យឺនយូរ​ កម្លាំង​ខ្លាំង​ក្លា​ ប្រាជ្ញា​ឈ្លាសវៃ​ ដើម្បី​ចូលរួម​បន្តដឹកនាំប្រទេសជាតិឆ្ពោះទៅកាន់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព​ និងភាពសម្បូសប្បាយរុងរឿងជារៀងរហូត​។

សូមឯកឧត្តម​ និងលោកជំទាវ​ ព្រមទាំង​ក្រុម​គ្រួសារ​ ជួបតែសេចក្តីសុខ​ សុភមង្គល​ និងប្រកបដោយពុទ្ធពរ​ ទាំង​បួនប្រការគឺ​ អាយុ​ វណ្ណៈ​ សុខ:​ ពល:​ កុំបីឃ្លៀងឃ្លាតឡើយ។

អបអរសាទរ​និងគោរពជូនពរពី​ថ្នាក់​ដឹកនាំ​ និងបុគ្គលិក​ នៃស្ថានីយ៍ទូរទស្សន៍​CNC៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation