សមាជិករាជរដ្ឋាភិបាល អាណត្តិទី៦ បានមកដល់ព្រះបរមរាជវាំងហើយ ដើម្បីធ្វើពិធីសច្ចាប្រណិធាន
| ព័ត៌មានជាតិ
SHARE

​ភ្នំពេញ ៖ ដោយមានការដឹកនាំ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី, នៅវេលាម៉ោងប្រមាណ៣ និង៤០នាទី រសៀលថ្ងៃទី៦ ខែកញ្ញានេះ ​សមាជិករាជរដ្ឋាភិបាល អាណត្តិទី៦ បានមកដល់ព្រះបរមរាជវាំងហើយ ដើម្បីធ្វើពិធីសច្ចាប្រណិធាន នៅចំពោះព្រះភក្ដ្រព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។


ពិធីសច្ចាប្រណិធាននេះ ត្រូវបានធ្វើឡើង បន្ទាប់ពីព្រឹកថ្ងៃទី០៦ ខែកញ្ញានេះ សមាសភាពថ្នាក់ដឹកនាំរដ្ឋសភា និងរាជរដ្ឋាភិបាល នីតិកាលទី៦ នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានអនុម័តចប់រួចរាល់ នៅវិមានរដ្ឋសភា។ ​រាជរដ្ឋាភិបាលថ្មី ដែលត្រូវបានបោះឆ្នោតជាកញ្ចប់នេះ ​មានសម្តេច​តេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងសមាសភាព សមាជិករាជរដ្ឋាភិបាល រួមមាន ៖ ឧបនាយករដ្ឋមន្ត្រីចំនួន១០រូប, ទេសរដ្ឋមន្ត្រីចំនួន១៦រូប និងរដ្ឋមន្ត្រីនៃក្រសួង និងរដ្ឋលេខាធិការដ្ឋាន សរុបចំនួន២៩។


នៅក្នុងសម័យប្រជុំលើកទី១ត នាព្រឹកមិញនេះ, សម្តេចតេជោ នាយករដ្ឋមន្ត្រី បានប្តេជ្ញាយ៉ាងប្តូរផ្តាច់ថា ក្នុងនាមប្រមុខរាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៦ នៃរដ្ឋសភា សម្ដេច​នឹងខិតខំដឹកនាំស្ថាប័ននីតិប្រតិបត្តិ របស់ជាតិមួយនេះ ធានាអនុវត្តឲ្យបានសម្រេចជោគជ័យ នូវកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ដែលដាក់ចេញដោយគណបក្សប្រជាជនកម្ពុជា។


គួរជម្រាបផងដែរថា បើមិនមានការផ្លាស់ប្តូរនោះទេ នៅព្រឹកថ្ងៃទី៧ ខែកញ្ញាស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នឹងអញ្ជើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី អាណត្តិទី៦ ជាលើកដំបូង នៅវិមានសន្តិភាព៕(អត្ថបទ ៖ សន ពិសិដ្ឋ ​ រូបភាព ៖ ​លឹម មុនី )


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation