នាព្រឹកថ្ងៃនេះ សម្តេចតេជោ ជួបសំណេះសំណាល ជាមួយកម្មករនៅស្វាយរៀង
| ព័ត៌មានជាតិ
SHARE



ស្វាយរៀង៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា សម្តេចពិតជារីករាយណាស់ដែលបានជួបសំណេះសំណាលជាមួយកម្មករនិយោជិតចំនួនជាង២ម៉ឺន៨ពាន់នាក់នាថ្ងៃនេះ។


សម្តេចក៏បានមានប្រសាសន៍ថ្លែងអំណរគុណចំពោះកម្មករនិយោជិតដែលបានផ្តល់ក្តីស្រលាញ់ គាំទ្រសម្តេចតាំងពីដើមរៀងមក។

សម្តេចតេជោបានបន្តថា តំបន់សេដ្ឋកិច្ចពិសេសនៅបាវិតនេះគឺសម្តេចផ្តាល់ជាអ្នកបង្កើត សម្តេចតេជោបានរំលឹកថា ឆ្នាំ២០០៦ គឺសម្តេចបានមកបើកការដ្ឋានបង្កើតតំបន់សេដ្ឋកិច្ចនៅបាវិត ខេត្តស្វាយរៀងនេះ ដែលចាប់ផ្តើមពីតំបន់សេដសេដ្ឋកិច្ចតែ១ រហូតដល់ពេលនេះមាន៨តំបន់សេដ្ឋកិច្ចពិសេសនៅទីនេះ ដែលបានផ្តល់ការងារដល់កម្មករដោយផ្ទាលប្រមាណជិតបួនម៉ឺននាក់។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា បន្តាប់ពីសង្រ្គាមដែលកម្ពុជារងគ្រោះ គឺសម្តេចបានរៀបចំតំបន់ព្រំដែនកម្ពុជាទាំងអស់អោយក្លាយជាតំបន់ព្រំដែនសន្តិភាព ព្រំដែនសេដ្ឋកិច្ច ព្រំដែនពាណិជ្ជកម្ម ដើម្បីផលប្រយោជន៍ជាតិ និងប្រជាជន។


សម្តេចតេជោបានមានប្រសាសន៍ថា ប្រទេសយើងរងការឈឺចាប់ច្រើនពេកហើយ ប៉ុន្តែនាពេលនេះយើងបានអភិវឌ្ឍច្រើន បើនិយាយពីភ្ញៀវទេសចរវិញគឺមានរហូតដល់ប្រមាណ ៥លាន៧សែននាក់។ សម្តេចតេជោបានបញ្ជាក់ថា គ្មានភ្ញៀវទេសចរណាទៅលេងប្រទេសដែលមានសង្រ្គាមនោះទេ ដូច្នេះតម្លៃសន្តិភាពគឺមានសារៈសំខាន់ណាស់ សូមក្មួយរួមគ្នារក្សាសុខសន្តិភាពដើម្បីទាំងអស់គ្នា។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា មានអ្នកខ្លះបានលើកឡើងពីលទ្ធិប្រជាធិបតេយ្យ និយាយពីសិទ្ធិមនុស្ស សម្តេចតេជោបានចោទជាសំណួរថា ចុះពេលអ្នកឯងទម្លាក់គ្រាប់បែកលើក្បាលប្រជាជនខ្ញុំ តើអ្នកឯងមានបានគិតសិទ្ធិមនុស្សទេ?

សម្តេចតេជោបានបង្ហាញឆន្ទៈថា សម្តេចនឹងរក្សាសុខសន្តិភាពមិនឲ្យអ្នកណាមិនបំផ្លាញសុខសន្តិភាព សេចក្តីសុខប្រជាជនយើងបានឡើយ។
សម្តេចតេជោនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា ក្នុងរយៈពេលបួនខែ ដើមឆ្នាំ២០១៨នេះការវិនិយោគនៅកម្ពុជាបានបង្កើនការងារធ្វើដល់ប្រជាពលរដ្ឋរហូតដល់ជិត២ម៉ឺននាក់បន្ថែមទៀត៕



Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation