កោះដ៏សំខាន់មួយនាភាគខាងជើងប្រទេសជប៉ុនទទួលរងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយសាររញ្ជួយដី
| ព័ត៌មានអន្តរជាតិ
SHARE

ជប៉ុន៖ ការរញ្ជួយដីដ៏ខ្លាំងបានបង្កឱ្យមានការបាក់ដីដែលបានលេបត្របាក់ផ្ទះរបស់ពលរដ្ឋរាប់រយខ្នងនៅលើកោះ ហុកកៃដូ (Hokkaido) ភាគខាងជើងនៃប្រទេសជប៉ុន នាព្រឹកថ្ងៃព្រហស្បតិ៍នេះ។
រូបភាពវីដេអូដែលផ្សព្វផ្សាយតាមទូរទស្សន៍បានបង្ហាញពីអ្នករងរបួសនិងមនុស្សរាប់សិបនាក់ដែលបានជាប់គាំងនិងហើយពលរដ្ឋ ជាច្រើនលាននាក់នៅទូទាំងកោះហុកកៃដូមិនមានអគ្គីសនីប្រើប្រាស់។វីដេអូពីលើអាកាសដែលផ្សាយចេញតាមបណ្តាព័ត៌មានបង្ហាញឱ្យឃើញពីទិដ្ឋភាពនៃការបាក់ដីតាមបណ្ដោយផ្លូវដ៏វែងមួយនៅទីក្រុងជនបទ Atsuma ។

របាយការណ៍របស់រដ្ឋាភិបាលជប៉ុនបង្ហាញថា យ៉ាងហោចណាស់មានមនុស្ស៣២នាក់បានបាត់ខ្លួននិង១២០ នាក់បាន រងរបួសនៅលើដែនកោះហុកកៃដូ ដោយសារតែគ្រោះរញ្ជួយដីដែលមានកម្រិតញ័រ៦.៧ តាមរង្វាស់រិចទ័រ។
ក្រុមហ៊ុន Hokkaido Electric Power Co បាននិយាយថាខ្លួ នបានបិទរោងចក្រថាមពលឥន្ធនៈហ្វូស៊ីលទាំងអស់ជាបន្ទាន់ បន្ទាប់ពីការរញ្ជួយដីដែលនាំឱ្យមានការដាច់ចរន្តអគ្គីសនីនៅទូទាំងកោះហុកកៃដូ។

ព្រលានយន្តហោះ New Chitose ដែលជាព្រលាណយន្តហោះដ៏សំខាន់របស់កោះហុកកៃដូ បានបាក់ធ្លាក់ផ្នែកមួយចំនួននៃដំបូល និងមានទឹកជន់លិច ដែលធ្វើអាកាសយានដ្ឋាននេះអាចនឹងត្រូវបិទយ៉ាងហោចណាស់ក៏មួយថ្ងៃពេញដែរដើម្បីជួសជុល។
នាយករដ្ឋមន្ត្រីជប៉ុន លោកស៊ីនហ្សូ អាបេ បាននិយាយថា រដ្ឋាភិបាលនឹងបញ្ជូនបុគ្គលិកការពារខ្លួន ២ម៉ឺន ៥ពាន់នាក់ ដើម្បីធ្វើប្រតិបត្តិការជួយសង្គ្រោះជាបន្ទាន់នៅលើកោះនេះ។

ភ្នាក់ងារឧតុនិយមជប៉ុនបាននិយាយថា ការរញ្ជួយដីដែលបានវាយប្រហារនៅវេលាម៉ោង ៣និង៨នាទីព្រឹក មិនបានបង្កនិងបង្ហាញ សញ្ញានៃរលកយក្សស៊ូណាមិនោះទេ។
សូមជំរាបថា ប្រទេសជប៉ុនស្ថិតនៅចំទីតាំងនៃអក្សផែនដី ដែលជាស្រទាប់ស្តើង ដែលតែងតែជួបប្រទះនឹងគ្រោះ រញ្ជួយដីនិង បន្ទុះភ្នំភ្លើង ហើយគ្រោះរញ្ជួយដីនៅជប៉ុនមានច្រើនជាង២០ភាគរយ បើធៀបនឹងតំបន់នានានៅលើពិភពលោក៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation