លទ្ធផលប្រឡងបាក់ឌុបនឹងប្រកាសមុនកាលកំណត់ ដោយសារដំណើរការស្រង់ បូកនិងផ្ទៀងផ្ទាត់ពិន្ទុ បានបញ្ចប់មុនការ គ្រោងទុក
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា នឹងធ្វើការប្រកាសផ្សព្វផ្សាយលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡង៖ ២០ សីហា ២០១៨ នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨ សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្ដាល និងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ សម្រាប់ខេត្តផ្សេងៗទៀត តាមរយៈទំព័រហ្វេសប៊ុកផ្លូវការក្រសួង Facebook.com/moeys.gov.kh ។សូមរំលឹកថា កាលបរិច្ចេទនៃការប្រកាសលទ្ធផលប្រឡងគ្រោងធ្វើឡើង នៅថ្ងៃទី១១ និង១២កញ្ញា ដូចនេះ ការប្រកាសលទ្ធផលនាថ្ងៃទី៩និង១០ខាងមុខ គឺធ្វើឡើងមុនការកំណត់២ថ្ងៃ។

ក្រសួងអប់រំ យុវជន និងកីឡា បញ្ជាក់ថា ការប្រកាសលទ្ធផលដែលធ្វើឡើងមុនកាលបរិច្ឆេទកំណត់បែបនេះ ដោយសារដំណើរការកំណែ និងដំណើរការស្រង់ បូកពិន្ទុ និងផ្ទៀងផ្ទាត់ពិន្ទុតាមប្រព័ន្ធកុំព្យូទ័របានប្រព្រឹត្តទៅដោយរលូន និងតម្លាភាពប្រកបដោយស្មារតីយកទុកដាក់និងទទួលខុសត្រូវខ្ពស់ពីសំណាក់ប្រធាន អនុប្រធាន និងសមាជិកអនុគណៈកម្មការទាំងអស់ដែលពាក់ព័ន្ធ។

សូមជំរាបថា គិតត្រឹមថ្ងៃព្រះហស្បតិ៍ ទី០៩ ខែកញ្ញានេះ ដំណើរការស្រង់ បូក និងផ្ទៀងផ្ទាត់ពិន្ទុ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំណេះទូទៅ និងបំពេញវិជ្ជា ដែលកាត់ថា បាក់ឌុប នៅ ត្រូវបានបញ្ចប់ទាំងស្រុងហើយ ក្រោមការបំពេញភារកិច្ចយ៉ាងសកម្ម និងប្រកបដោយទំនួលខុសត្រូវខ្ពស់ពីសមាជិកអនុគណៈកម្មការគ្រប់គ្រងសន្លឹក MCS អនុគណៈកម្មការស្រង់ បូកពិន្ទុដោយកុំព្យូទ័រ និងគណៈកម្មការទាំងអស់ ព្រមទាំងការចូលរួមសង្កេតការណ៍ជាប្រចាំពីមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយផងដែរ ដែលក្រសួងអប់រំ អះអាងធានាថា ដំណើការកំណែនេះធ្វើឡើងស្របតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន៕https://www.facebook.com/moeys.gov.kh

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation