ក្បាលម៉ាស៊ីនរដ្ឋសភានីតិកាលទី៦ និងរាជរដ្ឋាភិបាលអាណត្តិថ្មីបង្ហាញសមាសភាពនៅព្រឹកនេះ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៦ ខែកញ្ញានេះ សម្តេចអគ្គមហាពញាចក្រីហេង សំរិន ព្រឹទ្ធសមាជិកនៃរដ្ឋសភា បានដឹកនាំប្រជុំ រដ្ឋសភាដំបូងនិងមានសមាជិកសភាទាំង ១២៥រូបនៃរដ្ឋសភានីតិកាលទី៦ ។
ក្នុងកិច្ចប្រជុំនេះមានរបៀប វារៈទី១ គឺការបោះឆ្នោតជាកញ្ចប់នៃការបោះឆ្នោតជ្រើសរើសប្រធាន,អនុប្រធានទី១ អនុប្រធានទី២ ,ប្រធាននិងអនុប្រធានគណកម្មការជំនាញទាំង១០នៃរដ្ឋសភា។

តាមរយៈលទ្ធផលនៃការបោះឆ្នោតនេះ គឺសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ជាប្រធានរដ្ឋសភា នីតិកាលទី៦ និងឯកឧត្តម បណ្ឌិតងួន ញ៉ិល អនុប្រធានទី១,លោកជំទាវ ឃួន សុដារី អនុប្រធានទី២នៃរដ្ឋសភា។ ក្នុងនោះ សមាសភាពប្រធានគណៈកម្មការ ជំនាញទាំង១០នៃរដ្ឋសភារួមមាន៖

១-ឯកឧត្តមប៉ា សុជាតិវង្ស ប្រធាន គណៈកម្មការទី១ (គណៈ កម្មការសិទ្ធិមនុស្សទទួលពាក្យបណ្តឹង)។
២-ឯកឧត្តមជាម យៀប ប្រធានគណៈកម្មការទី២។
៣-ឯកឧត្តមជា វណ្ណដេត ប្រធានគណៈ កម្មការទី៣។
៤-ឯកឧត្តមហ៊ុន ណេង ប្រធានគណៈ កម្មការទី៤។
៥-ឯកឧត្តមឈាង វុន ប្រធានគណៈ កម្មការទី៥។
៦-ឯកឧត្តមប៉ែន បញ្ញា ប្រធានគណៈកម្មការទី៦។
៧-ឯកឧត្តមហ៊ុន ម៉ានី ប្រធានគណៈ កម្មការទី៧ ។
៨-លោកស្រី ឡោក ខេង ប្រធានគណៈ កម្មការ ទី៨។
៩-លោកស្រី និន សុផុន ប្រធានគណៈ កម្មការទី៩។
១០-ឯកឧត្តមប៉ែន ស៊ីម៉នប្រធាន គណៈ កម្មការទី១០។

ដោយឡែករបៀបវារៈទី២ គឺការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តចំពោះរាជរដ្ឋាភិបាលនីតិកាលទី៦ ដែលត្រូវបានបោះ ឆ្នោតជា កញ្ចប់ ដែលមានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងសមាសភាពសមាជិករាជរដ្ឋាភិបាលរួមមាន៖
ឧបនាយករដ្ឋមន្ត្រី១០រូប,ទេសរដ្ឋមន្ត្រី១៧រូប និងរដ្ឋមន្ត្រីនៃក្រសួងនិងរដ្ឋលេខាធិការដ្ឋានសរុបចំនួន ២៩។

ក្នុងឱកាសនោះ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៦ បានប្រកាស កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលជូនរដ្ឋសភា ដោយសម្តេចតេជោ បានលើកឡើងថា ការបោះឆ្នោតប្រកបដោយសេរី យុត្តិធម៏មានអត្រាប្រជាជនចូលរួមច្រើនកុះករក្នុងការអនុវត្តសិទ្ធិរបស់ខ្លួនដើម្បីជ្រើសរើសអ្នកដឹកនាំ និងគោរពគាំទ្រគោល ការណ៏សេរីពហុបក្សនីតិរដ្ឋ។

សម្តេចតេជោហ៊ុនសែន បន្តថា លទ្ធផលបោះ ឆ្នោតឆ្លុះបញ្ចាំងនូវឆន្ទះរបស់ប្រជាពលរដ្ឋកម្ពុជា ហើយដើម្បីឆ្លើយតបនឹងការគាំទ្រនេះ រាជរដ្ឋាភិបាលនីតិកាលទី៦នៃរដ្ឋសភា សូមប្តេជ្ញាចិត្តពន្លឿនការអភិវឌ្ឍន៏ និងកំណែទំរង់ ស៊ីជម្រៅនិងទូលំ ទូ លាយ ដោយពុះពារបំរើជាតិគ្រប់កាលៈទេសៈ៕
អត្ថបទ ៖ វងសុភ័ក្ត្រ


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation