ខេត្តកំពង់ចាមជាខេត្តគោលដៅមួយសម្រាប់ទេសចរណ៍អន្តរជាតិចូលមកកម្សាន្តតាមរយៈកប៉ាល់ធំៗ
| ព័ត៌មានជាតិ
SHARE

កំពង់ចាម៖ជារៀងរាល់ថ្ងៃភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ បានចាត់ទុកខេត្តកំពង់ចាមជាខេត្តគោលដៅមួយសម្រាប់កន្លែងទស្សនា សម្រាកនិងលំហែរកាយទៅតាមពេលវេលាសមស្របមួយ ហើយកំណើនភ្ញៀវទេសចរណ៍ជាតិ និអន្តរជាតិក៏មានការកើនឡើង និងបានបង្កើតឱកាសការងារ និងការរកស៊ីជូនដល់បងប្អូនប្រជាពលរដ្ឋបានយ៉ាងច្រើនផងដែរ។


ជាមួយគ្នានេះក្រៅពីភ្ញៀវជាតិ ក៏សង្កេតឃើញថា មានភ្ញៀវទេសចរណ៍បរទេសក៏បានចូលមកខេត្តកំពង់ចាមតាមរយៈកាប៉ាល់ទេសចរណ៍ធំៗរបស់ក្រុមហ៊ុនបរទេសជាច្រើនគ្រឿង បានចូលចតជាបន្តបន្ទាប់។

បើតាមអ្នកបកប្រែ និងជាអ្នកនាំផ្លូវទេសចរណ៍បានឲ្យដឹងថា ភ្ញៀវទេសចរណ៍ចំរុះជាតិសាសគឺបានធ្វើដំណើរចេញពីប្រទេសវៀតណាមតាមរយៈកាប៉ាល់ធំៗតាមដងទន្លេមេគង្គចូលមកកាន់ទឹកដីខេត្តកំពង់ចាម ដើម្បីទស្សនាទិដ្ឋភាពនៅតាមរមណីយដ្ឋានទេសចរណ៍នានានៅក្នុងខេត្តកំពង់ចាមរយះ៣ទៅ៤ថ្ងៃ រួចនឹងបន្តដំណើរតាមរយៈរថយន្តទេសចរណ៍ដើម្បីទៅទស្សនាប្រាសាទអង្គរវត្តនៅលើទឹកដីខេត្តសៀមរាបមុនពេលដែលត្រឡប់ទៅប្រទេសកំណើតវិញ។ក្នុងចំណោមភ្ញៀវទេសចរណ៍បរទេសទាំងនោះភាគច្រើនមានវ័យចំណាស់ដែលមកពីប្រទេសសហរដ្ឋអាមេរិក កាណាដា អូស្រាលី ចិន ជប៉ុន និងបណ្តាប្រទេសមួយចំនួនទៀតនៅលើសកលលោក។


បើយោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តកំពង់ចាមបញ្ជាក់ថា នៅក្នុងរយៈពេល៦ខែដើមឆ្នាំ២០១៨នេះមានភ្ញៀវទេសចរណ៍មកទស្សនាកំសាន្តក្នុងខេត្តកំពង់ចាមមានចំនួនសរុប២៨២,៤២៦នាក់ ចំនួននេះមានការកើនឡើងចំនួនសរុប៣៩%បើប្រៀបធៀបទៅនឹងឆ្នាំកន្លងទៅ។ ហើយក្នុងនោះភ្ញៀវជាតិមានចំនួន២៧៤,១៤៨នាក់ មានការកើនឡើងចំនួន៤០% រីឯភ្ញៀវអន្តរជាតិមានចំនួនចំនួនថេរ។ ទន្ទឹមនេះដែរសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋានសម្រាប់ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិដែលបានមានសម្រាក និងទទួលទានក៏មានការកើនឡើងជាងឆ្នាំមុនផងដែរ។


សូមបញ្ជាក់ថានៅក្នុងខេត្តកំពង់ចាមមានតំបន់ទេសចរណ៍ចំនួន១០កន្លែងក្នុងនោះរម្មណីដ្ឋានវប្បធម៌ប្រវត្តិសាស្រ្តមាន០៤កន្លែង រម្មណីយដ្ឋានបែបធម្មជាតិ០៤កន្លែង និងរម្មណីយដ្ឋានកែឆ្នៃមាន២កន្លែង៕អត្ថបទ៖ហ៊ាង ថាច


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation