ការយល់ដឹងពីការចុះបញ្ជីការជម្ងឺមហារីកនឹងបង្កើនចំណេះដឹងយ៉ាងទូលាយទាក់ទងនឹងការថែទាំជម្ងឺមហារីកជូនពលរដ្ឋទូទាំងប្រទេស
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ ការចុះញ្ជីកាជម្ងឺមហារីកដែលបាននឹងកំពុងធ្វើឡើងនៅក្នុងមជ្ឈមណ្ឌលជាតិមហារីកនៃមន្ទីរពេទ្យកាល់ម៉ែតជួយនឹងជួយឲ្យកម្ពុជាសម្រេចគោលដៅ ក្នុងការប្រមូលទិន្នន័យមហារីកត្រឹមត្រូវនិងពេញលេញ ដើម្បីប្រើប្រាសសម្រាប់ការគ្រប់គ្រង ស្រាវជ្រាវ រៀបចំផែនការកម្មវិធីសុខភាពសាធារណៈនិងកែលំអការថែទាំអ្នកជម្ងឺមហារីកនៅកម្ពុជា។ នេះជាប្រសាសន៍លោកសាស្ត្រាចារ្យ វេជ្ជបណ្ឌិតឈាង រ៉ា អគ្គនាយកមន្ទីពេទ្យកាល់ម៉ែតថ្លែងក្នុងពិធីបើកសិក្ខាសាលាវគ្គបណ្តុះបណ្តាលស្តីអំពី"មូលដ្ឋាននៃការចុះបញ្ជិកាជម្ងឺមហារីក"ដែលរៀបចំនៅសាលប្រជុំមន្ទីរពេទ្យកាល់ម៉ែតនាព្រឹកថ្ងៃទី០៥ ខែកញ្ញានេះ។

លោកវេជ្ជបណ្ឌិតឈាង រ៉ា បានថ្លែងបន្តទៀតថា នៅក្នុងសង្គមបច្ចុប្បន្ននៃការជឿនលឿនដែលពិភពលោកកំពុងតែវិវត្តន៍ជឿនលឿននេះ កិច្ចការដែលអាចទទួលបានជោគជ័យលុះត្រាតែយើងមានព័ត៌មានដែលជាព័ត៌មានបែបវិទ្យាសាស្រ្តដែលអាចយកទៅវិភាគធ្វើផែនការយុទ្ធសាស្ត្របាន។ ដូច្នេះហើយដើម្បីនឹងយើងធ្វើកិច្ចការនេះបាន យើងទាមទារការប្រមូលព័ត៌មានដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយនិងសុកិត្រ ហើយព័ត៌មាននេះគឺយើងប្រើទៅលើចំណុចធំ៤៖គឺ
ទី១-ទៅលើការតាមដាននូវជម្ងឺមហារីក។

ទី២-ទៅលើការសិក្សាបែបវេជ្ជសាស្ត្រដើម្បីនិងធ្វើការស្រាវជ្រាវ។

ទី៣-គឺយើងប្រើព័ត៌មានទាំងអស់នេះដើម្បីធ្វើផែនការសុខភាពសាធារណៈដែលពាក់ព័ន្ធិងផលប៉ះពាល់អ្នកជម្ងឺមហារីក។

ទី៤-យើងប្រើប្រាស់សម្រាប់ធ្វការកែលំអ នូវការកែថែទាំព្យាបាលជម្ងឺមហារីកកាន់តែប្រសើរ ។

លោកអគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត
បន្តថា ដូច្នេះកិច្ចការនេះដែលយើងអាចធ្វើទៅបានលុះត្រាតែមានបទពិសោធន៍ដែលនៅក្នុងតំបន់អាសុី ក៏ដូចជាអន្តរជាតិមានសមាគមចុះបញ្ជីកាជម្ងឺមហារីក។លោកបានរំលឹកថា មជ្ឈមណ្ឌលជាតិមហារីកនៅមន្ទីរពេទ្យកាល់ម៉ែតបានបំពាក់ឧបករណ៍បរិក្ខាពេទ្យនឹងបច្ចេកវិទ្យា វេជ្ជសាស្ត្រជឿនលឿនបំផុតដែលមានគោលបំណងផ្តល់នូវការថែទាំការព្យាបាលជម្ងឺមហារីកកម្រិតស្តង់ដារព្រមទាំងដើរតួជាមជ្ឈមណ្ឌលវជ្រាវនិងគ្រឹះស្ថានណ្តុះបណ្តាលាពេលអនាគតក្នុងវិស័យជម្ងឺមហារីក ហើយមជ្ឈមណ្ឌលជម្ងឺមហារីកចំនួនពីរទៀតនឹងត្រូវបង្កើតឡើងនៅពីរតំបន់ផ្សេងគ្នានៅកម្ពុជាសម្រាប់ឆ្នាំ២០៣៥ ដែលបំពាក់ឧបករណ៍ បរិក្ខានិងបច្ចេកវិទ្យាវេជ្ជសាស្ត្រជឿនលឿនបំផុត ។


លោកសាស្ត្រាចារ្យ Tomohiro Matsuda ប្រធានសមាគមអន្តរជាតិនៃការចុះបញ្ជីកាជម្ងឺមហារីក បានឲ្យដឹងថា គេរកឃើញថា ជាងពាក់កណ្តាលនៃអ្នកកើតជម្ងឺមហារីកគឺកើតក្នុងប្រទេសអាសុីតែម្តង ហើយជម្ងឺមហារីកដែលកើតទៅលើប្រជាជនអាសុីវាមិនមែនដូចគ្នានិងជម្ងឺមហារីកក្នុងប្រទេសអឺរ៉ុបទេ ដូច្នេះហើយនៅអាសុីទាមទារឲ្យមានការសិក្សាដើម្បីរកឲ្យឃើញថា ជនជាតិអាសុីមានជម្ងឺមហារីកប្រភេទណា ខុសពីប្រជាជនស្បែកសក្នុងប្រទេសអឺរ៉ុបនោះ។


លោកសាស្ត្រាចារ្យអ៊ាវ សុខា ប្រធានផ្នែកជម្ងឺមហារីកនិងជម្ងឺឈាមនៃមន្ទីរពេទ្យកាល់មែតបានបញ្ជាក់ថា ជម្ងឺមហារីកនាពេលបច្ចុប្បន្នមាន៥គឺ ទី១-ជម្ងឺមហារីកមាត់ស្បូននៅលើស្ត្រី ទី២-ជម្ងឺមហារីកសុដន់លើស្ត្រី ទី៣-ជម្ងឺមហារីកថ្លើម ដែលភាគច្រើនកើតលើបុរសនៅលើបុរស ទី៤-ជម្ងឺមហារីកសួតនិងទី៥គឺជម្ងឺមហារីកក្រពះនិងពោះវៀនធំ ។


លោកសាស្ត្រាចារ្យអ៊ាវ សុខា បន្តថា តាមការស្រាវជ្រាវអស់រយះពេលជិត២០ឆ្នាំនេះ យើងរកឃើញថា អាយុដែលកើតជម្ងឺមហារីកនៅប្រទេសកម្ពុជាចន្លោះពី៤៨ឆ្នាំទៅ៥១ឆ្នាំដែលអាយុនេះខ្ពស់ជាងគេ ក្នុងនោះអ្នកកើតជម្ងឺមហារីកនៅប្រទេសកម្ពុជាដែលមានអាយុតិចជាង៣០ឆ្នាំមានលើសពី១០% ដែលតួលេខនេះបើប្រៀបធៀបទៅនឹងប្រទេសថៃនិងវៀតណាមគឺជាតួរលេខខ្ពស់មួយ ព្រោះនៅប្រទេសវៀតណាមនិងប្រទេសថៃគេមាន៤ទៅ៦% តែបុណ្ណោះ។ នេះវាទាមទារឲ្យយើងត្រូវតែធ្វើការស្រាវជ្រាវវិទ្យាសាស្ត្របន្តទៅមុខទៀតដោយមានកិច្ចសហប្រតិបត្តិការជាមួយមិត្តក្នុងតំបន់ដូចជា ប្រទេសជបុ៉ននិងប្រទេសជិតខាងដទៃទៀតស្រាវជ្រាវរកមូលហេតុក្នុងគោលបំណងគឺថាបំបាត់មូលហេតុវាដើម្បីការពារប្រជាពលរដ្ឋយើងដើម្បីបន្ថយអត្រានៃការស្លាប់ដោយសារជម្ងឺមហារីកនៅពេលអនាគត ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation