រយៈពេល១១ឆ្នាំខាងមុខកម្ពុជាត្រូវការសណ្ឋាគារបន្ថែមទៀតចំនួន៥ម៉ឺន៤ពាន់បន្ទប់
| ព័ត៌មានជាតិ
SHARE

សេដ្ឋកិច្ច៖យោងតាមការព្យាករណ៏របស់ក្រសួងទេសចរណ៏បានបង្ហាញថា នៅរយៈពេល១១ឆ្នាំខាងមុខនេះ ពោលគឺនៅឆ្នាំ២០៣០ ប្រទេសកម្ពុជាទាំងមូលនឹងត្រូវការបន្ទប់សណ្ឋាគារចំនួនប្រមាណ៥ម៉ឺន៤ពាន់បន្ទប់បន្ថែមទៀត ដោយធ្វើអោយចំនួនបន្ទប់សណ្ឋាគារនឹងកើនដល់ចំនួនជាង១០ម៉ឺនបន្ទប់។

តាមការព្យាករណ៏កម្ពុជានឹងត្រូវការបន្ទប់សណ្ឋាគារប្រណីតលំដាប់ផ្កាយ៤ និងផ្កាយ៥សរុបប្រមាណ៦ម៉ឺនបន្ទប់នៅឆ្នាំ២០៣០ ដោយស្មើ៦០% នៃចំនួនការផ្គត់ផ្គង់បន្ទប់សណ្ឋាគារសរុបនៅទូទាំងប្រទេសកម្ពុជា។

របាយការណ៏ក្រសួងទេសចរណ៏បានបង្ហាញថា បច្ចុប្បន្នកម្ពុជាមានសណ្ឋាគារប្រមាណជាង៨០០កន្លែង ស្មើនឹង៤ម៉ឺន៦ពាន់បន្ទប់ ក្នុងនោះសណ្ឋាគារប្រណីតមានប្រមាណជាង២ម៉ឺនបន្ទប់។

កំណើនចំនួនភ្ញៀវទេសចរណ៏បរទេសមកទស្សនាប្រទេសកម្ពុជា បូករួមនឹងកំណើនចំនួនភ្ញៀវទេសចរណ៏ក្នុងស្រុក គឺជាមូលហេតុដ៏សំខាន់ដែលធ្វើអោយមានកំណើនតំរូវការបន្ទប់សណ្ឋាគារច្រើនរហូតដល់ទៅទ្វេដងនៅរយៈពេល១១ឆ្នាំខាងមុខនេះ។

សូមបញ្ជាក់ថា ចំនួនភ្ញៀវទេសចរណ៏បរទេសមកទស្សនាកម្ពុជានឹងកើនដល់ចំនួន១៥លាននាក់នៅឆ្នាំ២០៣០ខាងមុខនេះ ដោយផ្តល់ប្រាក់ចំណូលដល់កម្ពុជាចំនួន១ម៉ឺនលានដុល្លារ និងបង្កើតការងារបានរហូតដល់ទៅ២លាននាក់៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation