ភ្លៀងធ្លាក់ខ្លាំងបង្កឲ្យមានការរអិលបាក់ដី និងរំខានដល់ការធ្វើចរាចរណ៍នៅក្នុងតំបន់ភ្នំភាគខាងជើងប្រទេសឥណ្ឌា
| ព័ត៌មានអន្តរជាតិ
SHARE

ឥណ្ឌា៖ ការរអិលបាក់ដីដោយសារតែភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នាឥតស្រាកស្រាន្ត នៅក្នុងតំបន់ភ្នំភាគខាងជើងទីក្រុង Shimlaរ បស់ឥណ្ឌាបានធ្វើឱ្យជាប់គាំងការធ្វើដំណើរចរាចរណ៍នៅលើភ្នំមួយកាលពីថ្ងៃអង្គារ។
កម្ទេចកម្ទីដែលហូរលាយឡំជាមួយទឹកបានបង្ករការរាំងស្ទះដល់ការធ្វើដំណើរ ដែល បណ្តាលឱ្យមានការកកស្ទះ ចរាចរយ៉ាងណែនណាន់តាន់តាប់នៅលើផ្លូវហាយវេមួយដែលមានឈ្មោះថា Kalka-Shimla ។


ភ្លៀងមូសុងដែលធ្លាក់យ៉ាងខ្លាំងក្លាហួសប្រមាណនាឆ្នាំនេះបានបង្ករផលប៉ះពាល់ធ្ងន់ធ្ងរដល់ផ្នែកជាច្រើននៃប្រទេសឥណ្ឌា។


ជារឿយៗ ពលរដ្ឋសាមញ្ញជាច្រើនរយនាក់បានស្លាប់ដោយសារតែទឹកជំនន់ដែលបណ្តាលមកពីការកើនឡើង ហួសកម្រិត នៃបណ្តាទន្លេធំៗក្នុងប្រទេសនេះ ខណៈដែលមន្ត្រីរដ្ឋាភិបាលនិងមន្ត្រីមូលដ្ឋានមិនមានសមត្ថភាពក្នុងការដោះស្រាយ បញ្ហាប្រឈមនិងមិនបានឆ្លើយតបទាន់ពេលពេលវេលាជូនប្រជាពលរដ្ឋរងគ្រោះ។


បរិមាណទឹកភ្លៀងប្រចាំឆ្នាំមានសារៈសំខាន់ណាស់នៅក្នុងប្រទេសឥណ្ឌា ព្រោះទឹកភ្លៀងត្រូវបានគេប្រើប្រាស់សម្រាប់ការផ្គត់ផ្គង់ ដល់ទៅ២ ភាគ៣ នៃចំនួនប្រជាជន ១,២៥ ពាន់លាននាក់ដែលរស់នៅតំបន់ជនបទ ដែលពួកគេសុទ្ធសឹងតែពឹងផ្អែកទៅលើរបរ កសិកម្ម។ ប៉ុន្តែភ្លៀងធ្លាក់ច្រើនពេកបណ្តាលឱ្យមានបញ្ហាដូចជាទឹកជំនន់ ,ការរអិលបាក់ដីនិងជំងឺអាសន្នរោគជាដើម៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation