ក្រសួងសុខាភិបាល៖ ភោជនីយដ្ឋាននិងអាហារដ្ឋានក្នុងខេត្តសៀមរាប រាជធានីភ្នំពេញនិងខេត្តព្រះសីហនុ មានកម្រិត អនាម័យខ្ពស់បើធៀបនឹងខេត្ត២២ផ្សេងទៀត
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ ថ្លែងនៅក្នុងពិធីផ្ដល់ជូនវិញ្ញាបនបត្របញ្ជាក់គោលការណ៍អនុវត្តអនាម័យល្អ របស់ក្រសួងសុខាភិបាលនិងការផ្ដល់ វិញ្ញាបនបត្របញ្ជាក់ការសិក្សាជូនដល់សិក្ខាកាមជាចុងភៅដែលឆ្លងកាត់វគ្គបណ្ដុះបណ្ដាលស្ដីពីការអនុវត្តអនាម័យល្អនៅតាម ភោជនីយដ្ឋាននិងអាហារដ្ឋានចំនួន២២ នៅទីស្ដីការក្រសួងសុខាភិបាលនាថ្ងៃនេះ លោកឱសថបណ្ឌិត ហេង ប៊ុនគៀត ប្រធាននាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យនិងគ្រឿងសំអាងបានឱ្យដឹងថា គិតមកដល់ខែសីហា ឆ្នាំ២០១៨នេះ ក្រសួងសុខាភិបាលបានប្រគល់វិញ្ញាបនបត្រ បញ្ជាក់គោលការណ៍អនុវត្តអនាម័យល្អ បានចំនួន១៤៦២កន្លែងហើយ ដែលស្មើនឹង៤៥,១៣% ក្នុងចំណោម ភោជនីយដ្ឋាននិងអាហារដ្ឋាននៅទូទាំង២៥រាជធានីខេត្ត ដែលមានសរុប ៤៤៧៦ កន្លែងនោះ។


លោកឱសថបណ្ឌិត ហេង ប៊ុនគៀត បានឲ្យដឹងទៀត តាមរយៈការផ្តល់ជូន វិញ្ញាបនបត្រ ដែលបញ្ជាក់ថា ភោជនីយដ្ឋាននិង អាហារដ្ឋានរបស់កម្ពុជា ដែលបានអនុវត្តគោលការណ៍អនាម័យបានល្អនោះ បានបង្កើនភាពជឿជាក់ដល់អ្នកបរិភោគ ជាក់ស្តែង នៅក្នុងឆ្នាំ២០១៧កន្លងទៅ មានភ្ញៀវជាតិ អន្តរជាតិចូលទៅទទួលទានអាហារមានរហូតដល់ទៅជាង៦លាននាក់ ដែលភ្ញៀវ ទាំងនោះ ភាគច្រើនបានជ្រើសរើសេវាកម្មម្ហូបអារហារ នៅតាមខេត្តចំនួន ៣ ដូចជាខេត្តសៀមរាប កំពង់សោមនិង រាជធានី ភ្នំពេញ តែចំពោះខេត្ត២២ទៀតនោះ គឺនៅមានកម្រិតភ្ញៀវទាបនៅឡើយ។ដោយមើលឃើញនូវចំណុចនេះ នាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យនិងគ្រឿងសំអាង សូមអំពាវនាវដល់ម្ខាស់ភោជនីយដ្ឋាននិងអាហារដ្ឋានទាំងអស់ ក្នុងករណីដែលមាន ការអញ្ជើញពី នាយកដ្ឋាន សូមអញ្ជើញមកចូលរួមក្នុងកម្មវិធីផ្សេងៗរបស់នាយកដ្ឋានយើងផង ដើម្បីបានដឹងនិងស្វែងយល់ អំពីផ្លូវច្បាប់ផង និងចំពោះការយល់ដឹងពីបច្ចេកទេសផង ដើម្បីធ្វើឲ្យយើង សេវកម្មរបស់ខ្លួនកាត់តែមាន ការអភិវឌ្ឍន៍រីកចម្រើន ដើម្បីទាក់ទាញអតិថិជន។


ជាមួយគ្នានេះ លោកឱសថបណ្ឌិត ហេង ប៊ុនគៀត ក៏បានថ្លែងអំណរគុណដល់បណ្តាម្ចាស់ភោជនីយដ្ឋាននិងអាហារដ្ឋាននានា ដែលបានខិតខំប្រឹងប្រែងកែច្នៃភោជនីយដ្ឋានរបស់ខ្លួន ឲ្យមានភាពល្អប្រសើរ និងកម្រិតអនាម័យ ស្របតាមលក្ខខ័ណ្ឌ ដែលក្រសួងសុខាភិបាលបានប្រគល់វិញ្ញាបនបត្រជូន។លោកឱសថបណ្ឌិត ហេង ប៊ុនគៀត ក៏បានឲ្យដឹងទៀតថា ចំពោះ អ្នកបានវិញ្ញាបនបត្រហើយក្រសួងសូមសរសើរ តែអ្នកមិនទាន់ បានត្រូវតែអញ្ជើញមកសុំពាក្យនៅតាម មន្ទីរសុខាភិបាល ខេត្តរាជធានីរបស់ខ្លួនដើម្បីបញ្ជូនបន្តមកនាយកដ្ឋានឱសថចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាងនៃក្រសួងសុខាភិបាល៕(អត្ថបទ៖គង់ វណ្ណៈ)

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation