ភ្លៀងធ្លាក់ខ្លាំងរួមនិងខ្យល់បោកបក់ខ្លាំងបានវាយប្រហារទៅលើប្រទេសជប៉ុន ខណៈដែលព្យុះទីហ្វុង Jebi កំពុងខិតជិតទៅដល់
| ព័ត៌មានអន្តរជាតិ
SHARE

ជប៉ុន៖ភ្លៀងធ្លាក់ខ្លាំង, ខ្យល់បោកបក់ រួមនឹងរលកធំៗបានបោកបក់នៅភាគខាងលិចនៃប្រទេសជប៉ុន នៅថ្ងៃអង្គារនេះ ខណៈដែលព្យុះទីហ្វុងដ៏ខ្លាំងក្លាមួយកំពុងតែធ្វើដំណើរមកដល់ឆ្នេរសមុទ្រប៉ាស៊ីហ្វិក។


ព្យុះទីហ្វុង Jebi ដែលធ្វើដំណើរទៅទិសខាងជើងត្រូវបានគេព្យាករណ៍ថា នឹងធ្វើឱ្យមានការបាក់ដីនិងបោកបក់ ឆ្លងកាត់កោះហុនស៊ូ។ ភ្នាក់ងារឧតុនិយមជប៉ុនបាននិយាយថា ព្យុះទីហ្វុង Jebi មានល្បឿន១៦០ គីឡូម៉ែត្រក្នុងមួយ ម៉ោងនិងមានកម្លាំងខ្យល់បក់យ៉ាងខ្លាំងក្លារហូតដល់ ២១៥ គីឡូម៉ែត្រក្នុងមួយម៉ោង។


នៅខេត្តអូសាកា សួនឧទ្យាន Universal Studios Japan theme park និងស្ថានកុងស៊ុលសហរដ្ឋអាមេរិកបានបិទទ្វារ។ ទីភ្នាក់ងារព័ត៌មានក្យូដូបាននិយាយថា នាយករដ្ឋមន្ត្រីស៊ីនហ្សូអាបេបានលុបចោលការធ្វើដំណើរទៅកោះ Kyushu ដែលជាកោះសំខាន់បំផុតនៅជប៉ុន ដើម្បីត្រួតពិនិត្យកិច្ចការឆ្លើយតបបន្ទាប់របស់រដ្ឋាភិបាលចំពោះព្យុះទីហ្វុងនេះ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation