ព័ត៌មានអន្តរជាតិ

ប្រទេសអាហ្សង់ទិនកាត់បន្ថយក្រសួងជាច្រើនក្នុងពេលដែលមានវិបត្តិសេដ្ឋកិច្ច

image

អាហ្សង់ទិន៖ ប្រធានាធិបតីអាហ្សង់ទីនលោក Mauricio Macri បានប្រកាសបន្ថែមពន្ធលើការនាំចេញនិងការលុបបំបាត់ក្រសួង មួយចំនួន ក្នុងគ្រាមានភាពចលាចលផ្នែកសេដ្ឋកិច្ចដែលបានធ្វើឱ្យរូបីយបណ្ណរបស់ប្រទេសនេះធ្លាក់ចុះក្នុងកម្រិតទាបបំផុតមិន ធ្លាប់មាន។

ប្រធានាធិបតីអាហ្សង់ទីន បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍តាមទូរទស្សន៍មួយកាលពីថ្ងៃចន្ទថា លោកក៏នឹងផ្តល់ជំនួយ សេដ្ឋកិច្ចបន្ថែមទៀត និងពង្រឹងផែនការស្បៀងអាហារសម្រាប់អាហ្សង់ទីនដែលទទួលរងពីភាពក្រីក្រ ហើយត្រូវបានរងផល ប៉ះពាល់ដោយអតិផរណាកើនឡើង។

យុទ្ធសាស្ត្រនេះបានកើតឡើងនៅពេលដែលប្រធានាធិបតីអាហ្សង់ទីន ព្យាយាមកាត់បន្ថយឱនភាពសេដ្ឋកិច្ចរបស់ប្រទេសនេះ។

រូបីយបណ្ណរបស់ប្រទេសអាហ្សង់ទីន គឺប្រាក់ប៉េសូ បានធ្លាក់ចុះដល់ 39,2 ប៉េសូក្នុងមួយដុល្លារកាលពីសប្តាហ៍មុន។

ប្រទេសអាហ្សង់ទីនបានបង្ខំចិត្តតម្លើងអត្រាការប្រាក់និងរឹតបន្តឹងការបង់ពន្ធ ដើម្បីព្យាយាមបញ្ឈប់ការធ្លាក់ចុះ៕