កសិករដាំដើមកាកាវនៅក្នុងប្រទេសបូលីវីប៉ះទង្គិចជាមួយប៉ូលិសបង្ក្រាបកុបកម្ម
| ព័ត៌មានអន្តរជាតិ
SHARE

បូលីវី៖ កសិករដាំកាកាវរាប់ពាន់នាក់បានដើរដង្ហែរតាមដងផ្លូវនៃរដ្ឋធានីឡាប៉ាស នៃប្រទេសបូលីវី នៅថ្ងៃចន្ទ ដើម្បីតវ៉ាប្រឆាំង នឹងប្រធានាធិបតី Evo Morales បន្ទាប់ពីមានការបង្ក្រាបដោយហិង្សាលើចំការកាកាវខុសច្បាប់ ដែលបានសម្លាប់កសិករ ពីរនាក់ដែលត្រូវបានសម្លាប់នៅក្នុងការប៉ះទង្គិចគ្នាជាមួយប៉ូលីស។

កសិករដាំកាកាវនៅតំបន់ Yungas ដែលជាតំបន់ដាំកាកាវធំលំដាប់ទី 2 នៅក្នុងប្រទេសនេះ បានសម្តែងការខឹងសម្បារ រដ្ឋាភិបាលរបស់លោក Evo Morales ព្រោះកាលពីឆ្នាំមុន រដ្ឋាភិបាលបានអនុម័តច្បាប់មួយដែលកំណត់តំបន់សម្រាប់ការដាំដុះ កាកាវស្របច្បាប់។

ច្បាប់ថ្មីនេះអនុគ្រោះដល់អ្នកដាំកាកាវនៅតំបន់ El Chapare នៅកណ្តាលនៃប្រទេសដែលជាតំបន់ដែលត្រូវបានតំណាងដោយ លោកប្រធានាធិបតី Evo Morales ចាប់តាំងពីឆ្នាំ 2006 ដែលជាឆ្នាំដែលលោកបានចូលក្នុងឆាកនយោបាយ។

កាលពីសប្តាហ៍មុនប៉ូលីសប្រឆាំងគ្រឿងញៀនបាននិយាយថា ពួកគេត្រូវបានក្រុមមនុស្ស ៣០ នាក់ស្ទាក់វាយប្រហារ ហើយដើម្បីការពារខ្លួន ប៉ូលីសបានសម្លាប់កសិករពីរនាក់។

ក្នុងប្រទេសបូលីវីការប្រើប្រាស់ស្លឹកកាកាវគឺជាប្រពៃណីនិងត្រូវបានគេជឿថាមានអត្ថប្រយោជន៍នៃការព្យាបាលជំងឺ និងអាការអស់កម្លាំង។ប្រទេសនេះគឺជាប្រទេសផលិតកាកាវធំបំផុតទីបីលើពិភពលោក ដែលជាវត្ថុធាតុដើមនៃគ្រឿងញៀនកូកាអ៊ីនបន្ទាប់ពីប្រទេសកូឡុំប៊ីនិងប្រទេសប៉េរូ៕



Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation