ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ កងទ័ពកើតចេញពីប្រជាជននិងដើម្បីប្រជាជនទាំងនៅពេលសង្គ្រាម និងសន្តិភាព
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖កាលពីល្ងាច ថ្ងៃច័ន្ទ ទី០៣ ខែកញ្ញា ឆ្នាំ២០១៨លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃ កងយោធ ពលខេមរភូមិន្ទ នាយស្តីទីសេនាធិការចម្រុះ មេបញ្ជាការស្តីទីកងទ័ពជើងគោគ ក្នុងពិធីបិទវគ្គបំប៉នជំនាញសង្គ្រោះ បន្ទាន់ មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក មន្ត្រីនគរបាលបង្ការ និងពន្លត់អគ្គីភ័យ អគ្គស្នងការនគរបាលជាតិ នៃក្រសួងមហាផ្ទៃ នៅកងពលតូច លេខ៧០បានថ្លែងថា បងប្អូនកម្លាំងប្រដាប់អាវុធក៏ចង់ឲ្យប្រទេសមានសុខសន្តិភាពហើយក៏បានខិតខំចូលរួមការពារសុខ សន្តិភាពនិងបម្រើប្រជាជន គឺកងកម្លាំងប្រដាប់អាវុធខិតខំធ្វើការបម្រើការពារប្រជាពលរដ្ឋមិនថាថ្ងៃឈប់សំរាក ឬថ្ងៃបុណ្យទាន នោះទេ។

ហើយការការបណ្ដុះបណ្ដាលថ្ងៃនេះគឺមានសារៈសំខាន់ណាស់ ព្រោះការសង្គ្រោះជីវិត មនុស្សសំខាន់ ដោយពឹងផ្អែក ទៅលើអ្នកជួយសង្គ្រោះនិងសម្ភារៈបរិក្ខារគ្រប់គ្រាន់។ ការចូលរួមវគ្គបណ្ដុះបណ្ដាលនេះ កងកម្លាំងយើងបានចូលរួម បម្រើនិង សង្គ្រោះជីវិតប្រជាពលរដ្ឋគ្រប់បែបយ៉ាងទាំងគ្រោះមន្តរាយធម្មជាតិនិងគ្រោះថ្នាក់ផ្សេងៗ ព្រមទាំងបានកាត់បន្ថយអត្រា គ្រោះថ្នាក់ចរាចរណ៍ស្របតាមគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោ ហ៊ុន សែន ក្រោមប្រធានបទថ្ងៃនេះ ថ្ងៃស្អែកកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែមថា៖កងទ័ពកើតចេញពីប្រជាជននិងដើម្បីប្រជាជនទាំងនៅពេលសង្គ្រាម និងសន្តិភាព។ តម្លៃនៃការលះបង់របស់កងទ័ពគឺជាកិត្តិយសរបស់ កងទ័ពគឺជាធនធានជាតិដ៏ចាំបាច់បំផុតដែលត្រូវយកចិត្ត ទុកដាក់ថែរក្សានិងអប់រំបណ្ដុះបណ្ដាលសមត្ថភាពជាប់ជាប្រចាំ។

ដើម្បីបន្តពង្រឹងការកសាងធនធានមនុស្សក្នុងវិស័យ ការពារជាតិ កងកម្លាំងប្រដាប់អាវុធត្រូវតែធ្វើការកែទម្រង់ដោយឈរលើគោលការណ៍សាមគ្គីភាពឯកភាពផ្ទៃក្នុងជាពិសេសទៅលើប្រព័ន្ធអប់រំយោធិនត្រូវតែកែសម្រួលសំដៅបង្កើនប្រសិទ្ធភាពនៅក្នុងការបណ្ដុះបណ្ដាលយោធិនអាជីពនៃការហ្វឹកហ្វឺនជំនាញឯកទេសផ្សេងៗ។ហេតុនេះសូមឲ្យបងប្អូនត្រៀមលក្ខណៈហ្វឹកហ្វឺនបំពេញសមត្ថភាពនិងសព្វាវុធជាប់ជានិច្ចគឺជាភារកិច្ចដ៏សំខាន់របស់កងកម្លាំងប្រដាប់អាវុធមិនចាំតែពេលមានសង្គ្រាមឬប្រឆាំងនឹងសត្រូវប្រដាប់អាវុធនោះទេ។ដូច្នេះសូមអង្គភាពនីមួយៗយកចិត្តទុកដាក់លើការងារនេះក្នុងការបម្រើនិងសង្គ្រោះប្រជាពលរដ្ឋគ្រប់ពេលវេលា។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ នាយស្តីទីសេនាធិការចម្រុះ មេបញ្ជាការ ស្តីទីកងទ័ពជើងគោក ក្នុងពិធីបិទវគ្គបំប៉នជំនាញសង្គ្រោះបន្ទាន់ មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក មន្ត្រីនគរបាលបង្ការ និងពន្លត់អគ្គីភ័យ អគ្គស្នងការនគរបាលជាតិ នៃក្រសួងមហាផ្ទៃ នៅកងពលតូចលេខ៧០បន្តថា៖ខ្ញុំមានសុទិដ្ឋិនិយមថា ការហ្វឹកហ្វឺន ជំនាញឯកទេសផ្សេងៗក្នុងកងយុទ្ធពលខេមរភូមិន្ទនគរបាលជាតិកងរាជអាវុធហត្ថនៅតែជាកិច្ចការសំខាន់ និងចាំបាច់បំផុត ដែលទាមទារឲ្យយើងទាំងអស់គ្នាត្រូវតែខិតខំពុះពារបាន។ហេតុនេះការហ្វឹកហ្វឺនបំប៉នជំនាញឯកទេសសង្គ្រោះឆ្នាំ ២០១៨ នាឱកាសនេះគឺពិតជាបានរួមចំណែកលើកកម្ពស់ចំណេះដឹងនិងចំណេះធ្វើដល់កងកម្លាំងមានសមត្ថកិច្ចរបស់យើងផងនិងរក្សាបាននូវផ្នត់គំនិតត្រៀមបង្ការ
ទុកជាមុនផងដើម្បីឆ្លើយតបសំណូមពរភារកិច្ចចាំបាច់ចំពោះមុខ។

ហើយខ្ញុំសង្ឃឹមថាបងប្អូនសិក្ខាកាមទាំងអស់ដែលបានបញ្ចប់ការហ្វឹកហ្វឺននេះយកចំណេះដឹងជំនាញរបស់ខ្លួនទៅបំពេញភារកិច្ចឲ្យកាន់តែមានប្រសិទ្ធិភាពក្នុងការជួយប្រជាពលរដ្ឋរបស់យើងនិងនៅក្នុងការចែករំលែកចំណេះដឹងជំនាញនិងបទពិសោធន៍ជូនដល់មិត្តភក្តិនិងអង្គភាពរបស់ខ្លួន។ព្រោះការហ្វឹកហ្វឺនមិនចាំបាច់តែធ្វើនៅក្នុងកងពលតូចលេខ ៧០ ឬនៅទីសាលានោះទេ ការស្វ័យសិក្សាគឺមានសាៈសំខាន់ដើម្បីត្រៀមហ្វឹកហ្វឺននិងចែករំលែក ជំនាញបទពិសោធន៍ថ្មីៗគឺសំខាន់ណាស់។

ជាមួយគ្នាដែរសូមអរគុណចំពោះអង្គភាពដែលពាក់ព័ន្ធទាំងអស់ដែលខិតខំរៀបចំវគ្គហ្វឹកហ្វឺនដ៏មានសារៈសំខាន់នេះដល់កងកម្លាំងនៅកងពលតូចលេខ៧០ ក៏ដូចជានគរបាលជាតិដើម្បីជួយផ្ទាល់ដល់ជីវិតប្រជាពលរដ្ឋ៕ អត្ថបទ៖ មួង សុវណ្ណារិទ្ធ


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation