នៅថ្ងៃនេះកាកបាទក្រហមកម្ពុជាចែកអំណោយជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់ ៣០០គ្រួសារមកពីឃុំពាមជីលាំង ស្រុកត្បួងឃ្មុំ
| ព័ត៌មានជាតិ
SHARE

ត្បូងឃ្មុំ៖ កាកបាទក្រហមកម្ពុជាដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុន សែន ជាប្រធាន នៅថ្ងៃទី០៤ខែកញ្ញា នេះបានចាត់ឲ្យឯកឧត្តមវេជ្ជ.អ៊ុយ សំអាត នាយកនៃនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្ដរាយ កាកបាទក្រហមកម្ពុជា ចុះទៅសួរសុខទុក្ខនិងផ្ដល់អំណោយដល់ប្រជាពលរដ្ឋដែលបាននិងកំពុងរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ ដើម្បីជាសម្រួលការលំបាករបស់បងប្អូន។

ឯកឧត្តមវេជ្ជ.អ៊ុយ សំអាត បាននាំនូវប្រសាសន៍ផ្តាំផ្ញើរសួរសុខទុក្ខពីសំណាក់សម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ជូនដល់ប្រជាពលរដ្ឋរងគ្រោះគ្រប់ៗរូប ដោយបញ្ជាក់ថា ទាំងប្រមុខរាជរដ្ឋាភិបាល ទាំងប្រមុខដឹកនាំកាកបាទ ក្រហមកម្ពុជា តែងតែគិតគូដល់សុខទុក្ខរបស់ប្រជាពលរដ្ឋកម្ពុជាគ្រប់ពេលវេលា ជាក់ស្តែងសម្តេចតេជោបានបញ្ជារអោយគ្រប់ ក្រសួងស្ថាប័ននិងអាជ្ញាធរពាក់ពន្ធ័រួមធ្វើដោះស្រាយបញ្ហាជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់ ខណៈដែលសម្តេចប្រធាន កាកបាទ ក្រហមកម្ពុជាតែងតែចុះសួរសុខទុក្ខនិងនាំយក ក៏ដូចជាចាត់ឱ្យក្រុមការងារនាំយកអំណោយសង្គ្រោះផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះ ដោយទឹកជំនន់នៅតាមបណ្តាខេត្តក្រុងនានាគ្រប់ទីកន្លែង។

សូមជំរាបថា ប្រជាពលរដ្ឋដែលមកទទូលអំណោយនាថ្ងៃនេះ មកពីឃុំពាមជីលាំងស្រុកត្បួងឃ្មុំ ខេត្តត្បូងឃ្មុំចំនួន៣០០គ្រួសារ ដែលគ្រួសារនីមួយៗទទូលបាន អង្ករ៣០គីឡូក្រាម.មី១កេស.ត្រីខ១០កំប៉ុង.ឃីត១ក្នុងនោះមានក្រមា១.សារុង១.ផួយ១ និងមុងមួយ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation