ព័ត៌មានជាតិ

ឆ្មក់បង្ក្រាបគ្រឿងញៀនឃាត់ខ្លួនប្រុសស្រី៨នាក់ នៅក្នុងបន្ទប់ខារ៉ាអូខេ " រ៉ូម " នៅក្រុងបានលុង

image

ខេត្តរតនគិរី÷ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្ត បានឆ្មក់ចូលបង្ក្រាបករណីជួញដូរនឹងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនប្រុសស្រីចំនួន៨នាក់ ។
ប្រតិបត្តិការចុះបង្ក្រាបនេះធ្វើឡើងនៅវេលាម៉ោង៦ល្ងាច ថ្ងៃចន្ទ ៨រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨ នៅត្រង់ចំណុចបន្ទុប់ខារ៉ាអូខេ (រ៉ូម) ស្ថិតនៅភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យប្រុសស្រីចំនួន៨នាក់ រួមមាន÷
ទី១- ឈ្មោះ អ៉ិត ស្រីគីម ភេទស្រី អាយុ ១៦ឆ្នាំ ជនជាតិខ្នែរ
ទី២- ឈ្មោះ យិន ស្រីនិច ភេទស្រី អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ
ទី៣- ឈ្មោះ ជា ដាវ៉ៃ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ
ទី៤- ឈ្មោះ ស៊ីម ពិសិដ្ឋ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ
ទី៥- ឈ្មោះ ឆាត ពៅ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ
ទី៦- ឈ្មោះ ជឿន មុនីរ័ត្ថ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ
ទី៧- ឈ្មោះ សុខា ចាន់ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ
ទី៨- ឈ្មោះ ឆាន ចាន់ដារិទ្ធ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ
ក្រោយពីឃាត់ខ្លួន បានធ្វើតេស្តទឹកនោមលទ្ធផលវិជ្ជមាន(+)ទាំង៨នាក់។
ក្នុងនោះដែរសមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖
ម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀនចំនួន៤កញ្ចប់
ទម្ងន់ ៥,៧៦ ក្រាមទាំងសំបកថង់
- ទូរស័ព្ទដៃ៤គ្រឿង
- ថង់សម្រាប់ច្រកថ្នាំ និងសម្ភារៈមួយចំនួន ។
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងបានឃាត់និងរក្សាទុកបណ្ដោះអាសន្ននៅការិយាល័យជំនាញដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យកាអមសាលាដំបូងខេត្តចាត់វិធានការតាមនិតិវិធីច្បាប់ ៕ (ប៉េស សារី)