តើស្ថានភាពនៃការប្រើប្រាស់សេវាទូរគមនាគមន៍កម្ពុជាដើរដល់ណាហើយ?
| ព័ត៌មានជាតិ
SHARE

គិតមកទល់ចុងខែសីហា ឆ្នាំ២០១៨ កន្លងទៅនេះ ចំនួនស្ថិតិសេវាទូរគមនាគមន៍ នៅប្រទេសកម្ពុជាយើង រួមមានដូចតទៅ៖

១) ចំនួនទូរស័ព្ទចល័ត (ផ្តល់ដោយប្រតិបត្តិករចំនួន៦) សរុប ១៩.០៧៥.៧២៥ ស៊ីមកាត ត្រូវនឹង ១១៨,៧០% បើធៀបនឹងប្រជាជនសរុប។

២) ចំនួនទូរស័ព្ទអចល័ត (ផ្តល់ដោយប្រតិបត្តិករចំនួន៧) សរុប ១០២.៧៧៥ ខ្សែ ត្រូវនឹង ០,៦៤% បើធៀបជាមួយប្រជាជនសរុប។

៣) ចំនួនបណ្តាញអ៊ីនធឺណិតចល័ត 3G/4G-LTE (ផ្តល់ដោយប្រតិបត្តិករចំនួន ៧) សរុប ១២.០៩៦.៣១៦ ស៊ីមកាត ក្នុងចំណោមស៊ីមកាតទូរស័ព្ទចល័ត ១៩.០៧៥.៧២៥ ត្រូវនឹង ៧៥,២៧% បើធៀបជាមួយប្រជាជនសរុប។

៤) ចំនួនបណ្តាញអ៊ីនធឺណិតអចល័ត (ផ្តល់ដោយប្រតិបត្តិករចំនួន ៣៤) សរុប ១៣២.៨៨៩ ខ្សែ ត្រូវនឹង ០,៨២% បើធៀបជាមួយប្រជាជនសរុប។

៥) អ្នកប្រើប្រាស់គណនីហ្វេសបុកនៅកម្ពុជា ត្រឹមខែមករា ឆ្នាំ២០១៨ មានរហូតដល់ប្រមាណ ៦,៨ លានគណនី (មិនមានតួលេខបានធ្វើបច្ចុប្បន្នភាពរហូតដល់ខែសីហា ឆ្នាំ២០១៨ នេះឡើយ)។

៦) ប្រជាជនកម្ពុជាសរុប តាមការទស្សន៍ទាយនិងប៉ាន់ស្មានដោយអង្គការ JiCa ជប៉ុន មានចំនួន ១៦.០៦៩.៩២១ នាក់៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation