តំបន់ភូមិភាគឥសាន្តនិងខេត្តមួយចំនួនទៀតនឹងមានភ្លៀងធ្លាក់ខ្លាំងចាប់ពីថ្ងៃនេះដល់ថ្ងៃទី០៩កញ្ញា
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ)៖ ក្រសួងធនធានទឹកនិងឧតុនិយម បានបង្ហាញការព្យាករណ៍អាកាសធាតុដោយបញ្ជាក់ថា ចាប់ពីថ្ងៃទី ០៣ ដល់ថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០១៨ ភ្លៀងនឹងធ្លាក់រាយប៉ាយឡើងវិញក្នុងក្របខ័ណ្ឌទូទាំងប្រទេស។

ក្រសួងធនធានទឹកនិងឧតុនិយមឱ្យដឹងថា ដោយមានជ្រលងសម្ពានទាបបាននឹងកំពុងបង្កើនឥទ្ធិពលលើព្រះរាជាណាចក្រកម្ពុជា នឹងធ្វើឱ្យមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ជាពិសេស តំបន់នានាក្នុងខេត្តមណ្ឌលគិរី រតនគិរី ក្រចេះ ស្ទឹងត្រែង និងត្បូងឃ្មុំ អាចនឹងមាន ភ្លៀងធ្លាក់ខ្លាំង។

ដោយឡែកនៅរាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ចាម និងខេត្តកំពង់ធំ អាចនឹង មានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន ខណៈដែលបណ្តាខេត្តដទៃទៀត អាចនឹងមានភ្លៀងធ្លាក់ពីតិចទៅបង្គួរ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation