ប្រទេសក្វាតេម៉ាឡាសម្អាត និងកែច្នៃឡើងវិញនូវសំរាមដែលកកស្ទះនៅក្នុងទន្លេមួយ មុនពេលវាហូរទៅដល់ឈូងសមុទ្រប្រទេសហុងឌូរ៉ាស់
| ព័ត៌មានអន្តរជាតិ
SHARE

ក្រុមអ្នកបរិស្ថាន និងមន្ត្រីរដ្ឋាភិបាលនៅក្នុងប្រទេសក្វាតេម៉ាឡាបានបង្កើតគម្រោងមួយដើម្បីសម្អាត និងកែច្នៃឡើងវិញនូវសំរាមយ៉ាងច្រើនដែលកកស្ទះនៅក្នុងទន្លេមួយដែលត្រូវបានបំពុល មុនពេលវាហូរទៅដល់ឈូងសមុទ្រប្រទេសហុងឌូរ៉ាស់។


ក្រសួងបរិស្ថានប្រទេសក្វាតេម៉ាឡាបានដឹកនាំកម្មវិធីមួយដែលពួកគេបានដាក់រនាំងដោយយកសំណាញ់រុំពីក្រៅដបទឹកសុទ្ធជាច្រើនដើម្បីឲ្យវាអណ្តែតនៅលើទន្លេដែលបង្កើតជាទំនប់នោះ។ ហើយបន្ទាប់មកគំនរសំរាមដែលអណ្តែតនៅលើផ្ទៃទឹកនឹងត្រូវជាប់នៅទីនោះ។
រនាំងនោះត្រូវបានគេដាក់នៅក្បែរសហគមន៍ជាច្រើនដែលស្ថិតនៅតាមមាត់ច្រាំងទន្លេ ហើយរដ្ឋាភិបាលក្នុងតំបន់ក៏បានផ្តល់ការចំណាយឲ្យពលរដ្ឋនៅក្នុងសហគមន៍ដើម្បីប្រមូលសំរាមដែលជាប់នៅក្នុងរនាំងជារៀងរាល់ថ្ងៃផងដែរ។


យោងតាមក្រសួងបរិស្ថាន, កម្មវិធីនោះបានរួមចំណែកក្នុងការកាត់បន្ថយរហូតដល់ទៅ៦០% នៃកម្រិតគំនរសំរាមដែលត្រូវបានហូរពីទន្លេចូលទៅសមុទ្រ និងក្រោយមកបានធ្វើឲ្យកខ្វក់ឆ្នេរខ្សាច់ប្រទេសហុងឌូរ៉ាស់ដែលជាប្រទេសជិតខាង។


គួរបញ្ជាក់ថា សំរាមដែលត្រូវបានប្រមូលមកនោះនឹងត្រូវយកទៅមជ្ឈមណ្ឌលកែច្នៃឡើងវិញ ជាកន្លែងដែលកាកសំណល់ត្រូវបានគេវេចខ្ចប់ និងស្តុកទុកដើម្បីយកទៅច្នៃធ្វើជាសម្ភារៈដែលអាចកែច្នៃបានសម្រាប់ធ្វើពាណិជ្ជកម្មនៅពេលក្រោយ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation