ក្នុងរដូវបិទនេសាទនេះ​ កូនត្រីរាប់សែនក្បាលនៅតែត្រូវបានលក់ចែកចាយពីតំបន់មួយទៅតំបន់មួយបានដោយសេរីក្នុងខេត្តកំពង់ចាម​
| ព័ត៌មានជាតិ
SHARE


កំពង់ចាម៖ បើទោះបីជាអំឡុងពេលនេះជារដូវត្រីពង និងជារដូវបិទនេសាទផង ក៏សង្កេតឃើញមានបទល្មើសនេសាទបានកើតឡើងជាបន្តបន្ទាប់នៅលើទឹកដីខេត្តកំពង់ចាមទាំងនៅថ្ងៃ និងនៅពេលយប់ ហើយឈ្មួញបានបន្តដឹកជញ្ចូនលក់បានដោយរលូនតាមគ្រប់រូបភាព និងនៅទីតាំងនានានៅលើទឹកដីខេត្តកំពង់ចាម។

ជាក់ស្តែងកូនត្រីរាប់សែនក្បាលត្រូវបានឈ្មួញដឹកយកទៅលក់នៅមុខខ្លោងទ្វារវត្តបាល្ល័ង ក្នុងឃុំរអាង ស្រុកកំពង់សៀម និងបណ្តាស្រុកមួយចំនួនទៀតក្នុងខេត្តកំពង់ចាម ដោយឈ្មួញបានប្រើប្រាស់រូបភាពដឹកជញ្ចូនកូនត្រីតាមរយះម៉ូតូ រថយន្ត ទូក និងតាមរូបភាពផ្សេងៗ ពីតំបន់អតីតឡូនេសាទមួយចំនួនក្នុងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ដើម្បីលក់ក្នុងតំលៃព្រមព្រៀងណាមួយ។

ចំពោះបទល្មើសនេសាទដែលបំផ្លាញកូនត្រីរាប់ម៉ឺនរាប់សែនក្បាលក្នុងមួយរថយន្តក្នុងមួយថ្ងៃនេះបានធ្វើឲ្យប៉ះពាល់ដល់ធនធានធម្មជាតិ និងការបន្តពូជរបស់ត្រី ដែលរដូវនេះជារដូវត្រីពង និងរដូវបិទនេសាទផង។

ទាក់ទងនិងបញ្ហាខាងលើនេះដែរលោក អ៊ុក ណារិន នាយខណ្ឌជលផលកំពង់ចាមបានបញ្ជាក់ថា​ លោកកំពុងជាប់ប្រជុំនៅភ្នំពេញ ហើយកំលាំងរបស់លោកកំពុងធ្វើការបង្ក្រាបបទល្មើសនេសាទនៅវិហារធំស្ថិតនៅក្នុងស្រុកកំពង់សៀម និងកំពុងឈរជើងស្ទាក់ចាប់បទល្មើសនេសាទនៅស្គន់ ក្នុងស្រុកជើងព្រៃ។

ដោយឡែកសម្រាប់សមត្ថកិច្ចជំនាញផ្នែកសេដ្ឋកិច្ចខេត្តកំពង់ចាមក៏មិនអាចដាក់បន្ទុកទៅលើឈ្មួញរកស៊ីដឹកកូនត្រីបានទេដោយគ្មានភស្តុតាងនៅលើរថយន្ត ដោយឈ្មួញបានធ្វើសកម្មភាពត្រឹមតែ៥នាទីប៉ុណ្ណោះ ហើយបើកឡានរត់គេចបាត់ស្រមោលតែម្តង។

យ៉ាងណាក៏ដោយប្រជាពលរដ្ឋក៏បានសំណូមពរដល់ខណ្ឌរដ្ឋបាលជលផលកំពង់ចាមសូមជួយទប់ស្កាត់បញ្ហាបទល្មើសនេសាទឲ្យមានប្រសិទ្ធភាព មិនត្រូវទុកឲ្យឈ្មួញរកស៊ីបទល្មើសនេសាទមុខដដែលៗនោះទេ។

សូមបញ្ជាក់ថា រដូវបិទនេសាទគឺចាប់ពីថ្ងៃ១មិថុនា ដល់ថ្ងៃទី៣០ខែកញ្ញាឆ្នាំ២០១៨ ហើយឧបករណ៍ដែលហាមឃាត់មិនឲ្យប្រជានេសាទប្រើប្រាស់មានដូចជា លូស្បៃមុង អួន ម៉ាញ់ ឆៃរ៉ា នាម ឆ្លួក ឧបករណ៍ឆក់ រួមទាំងឧបករណ៍ហាមឃាត់មួយចំនួនទៀត ហើយឧបករណ៍ដែលអនុញ្ញាតឲ្យប្រើប្រាស់មានតែរាយសន្ទូច ដាក់មងទើបអនុញ្ញាត៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation