ព័ត៌មានជាតិ

ក្រុមហ៊ុនប្រមូលសំរាមក្រុង​ខេមរភូមិន្ទ ត្រូវបានដូរថ្មី ក្រោយរងការរិះគន់ពីពលរដ្ឋលើការផ្ទុកគំនរសំរាមហួសពេលកំណត់

image

កោះកុង៖ ដើម្បីរក្សាសោភ័ណភាពក្រុងលោក​អភិបាលក្រុង​ខេមរភូមិន្ទ
បានសំរេចជ្រើសរើស​ដៃ​គូដែលជា​ក្រុមហ៊ុន​ថ្មី​ជំនួស​ក្រុមហ៊ុន​ចាស់ ដែលអសកម្ម​ភាព​រឿង​ចុះ​ដឹកជញ្ជូន​សំរាម​តាមដងផ្លូវ​និងខ្នង​ផ្ទះ​ ក្រោយ​រង​ការរិះគន់​ពីប្រជាពលរដ្ឋ​ដោយគាត់ទ្រាំលែងបាន។ 


យោងលើយន្តការ​ប្រមូល​សំរាម​យឺតយ៉ាវ ​របស់​ក្រុមហ៊ុន ទឹម រិ​ន​រតនៈ នាពេលកន្លងមកធ្លាប់ជាគំរូរួចមកហើយនោះ លោកអភិបាលក្រុងខេមរភូមិន្ទបានសំរេចចេញសេចក្តីប្រកាសផ្តើមអោយក្រុមថ្មី អរ វ៉ាយ ប្រាយអរ(RY Prior)អនុវត្តការងារចាប់ពីថ្ងៃទី០១ខែកញ្ញា២០១៨តទៅដោយមានការកំណត់តម្លៃសេវាលើការប្រមូលសម្រាមនិងច្បាប់ផាកពិន័យនូវរាល់ចំណុចអសកម្មរបស់ក្រុមហ៑ុនដែលជាដៃគូថ្មីទើបតែទទួលបានសិទ្ធិវិនិយោគបន្ទាប់ពីក្រុមហ៑ុនចាស់ត្រូវបានបញ្ចប់ដោយការខ្វះសម្ភារបច្ចេកទេសដឹកជញ្ជូនធ្វើអោយមានការយឺតយ៉ាវហួសការកំណត់។ 


លោកអភិបាលក្រុងសង្កត់ធ្ងន់ទៀតថា​ បើក្រុមហ៑ុនថ្មីមួយនេះអនុវត្តផ្ទុយពីបទដ្ឋានកិច្ចសន្យាលោកនឹងផាកពិន័យចំនួន​១០០លានរៀល។


ដើម្បីរក្សាបាននូវសោភ័ណភាពនិងបរិស្ថានក្រុង ក្ន្ងងនោះលោកអភិបាលក្រុងក៏បានលើកឡើងផងដែរនូវរាល់ការគេចវេសមិនចូលរួមបង់ថ្លៃសេវាអនាម័យរបស់ប្រជាពលរដ្ឋមួយចំនួន ក្នុងករណីមិនចូលរួមទេលោកនឹងមានវិធានការផ្លូវច្បាប់ បូករួមទាំងការចោលកាកសំណល់សម្រាមខុសពីការណែនាំរបស់រដ្ឋបាលក្រុង៕ អត្ថបទ៖ តាំង​ ស៊ុននី