ព័ត៌មានជាតិ

អភិបាលខេត្តតាកែវ ចុះពិនិត្យស្ថានភាពបាក់ក្បាលស្ពាន នៅស្រុកបូរីជលសារទាំងយប់ដើម្បីមើលផលប៉ះពាល់

image

តាកែវ៖ នាព្រលប់ថ្ងៃព្រហស្បតិ៍ ទី៣០ ខែសីហានេះ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវបានចុះពិនិត្យជាក់ស្តែងករណីបាក់ក្បាលស្ពានប្រឡាយ៩៩ខាងលិច ស្ថិតនៅភូមិកំពង់អំពិល ឃុំបូរីជលសារ ស្រុកបូរីជលសារដោយសារទឹកឡើងខ្លាំងហូរច្រោះ និងមានរលកបោកបណ្តាលឱ្យបាក់។

សូមជំរាបថា​ មុននឹងចុះទៅដល់ទីតាំងខាងលើ​ គឺក្រោយពីទទួលដំណឹងពីការបាក់នាព្រឹកព្រលឹមថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ភ្លាម​ អភិបាលខេត្តតាកែវបានណែនាំដល់អាជ្ញាធរភូមិ ឃុំ ស្រុកត្រូវចាត់ចែងអន្តរាគមន៍ភ្លាមៗជាបន្ទាន់ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងកុំឱ្យប៉ះពាល់ដល់ស្ពាន ហើយឯកឧត្តមក៏បានផ្តល់ដីចំនួន ៦៥ឡាន ឱ្យអាជ្ញាធរចាត់ចែងច្រកដីដាក់បាវខ្សាច់ទប់ និងចាក់លុបត្រង់ចំនុចបាក់ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋបានធ្វើដំណើរ ហើយរហូតមកដល់ពេលនេះ បងប្អូនប្រជាពលរដ្ឋអាចធ្វើដំណើរបានធម្មតា៕