ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន៖ កាយវិការដ៏សប្បុរសរបស់អ្នកឧកញ៉ាគិត ម៉េង បាននិងកំពុងចូលរួមចំណែកជួយដល់កុមារកម្ពុជា រាប់លាននាក់
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ នៅរសៀលថ្ងៃទី ៣០ ខែសីហាឆ្នាំ២០១៨នេះ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូនព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាល នៃមូលនិធិគន្ធបុប្ផាកម្ពុជា និងអ្នកឧកញ៉ាគិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលរបស់ Royal Group បានអញ្ជើញចូលរួមចុះហត្ថលេខា លើអនុស្សរណៈនៃការ យោគយល់គ្នាស្តីពីការប្រើប្រាស់សេវាកម្មទទួលវិភាគទានសប្បុរសធម៌ជូនមូលនិធិគន្ធបុប្ផាកម្ពុជា រវាងមូលនិធិគន្ធបុប្ផាកម្ពុជា និងធនាគារឯកទេសវីង(ខេមបូឌា)លីមីតធីត។


មូលនិធិគន្ធបុប្ផាកម្ពុជា បញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួននៅថ្ងៃនេះថា ការចុះអនុស្សរណៈនៃការយោគយល់គ្នា រវាងមូលនិធិគន្ធបុប្ផាកម្ពុជានិងធនាគារឯកទេសវីងថ្ងៃនេះគឺជាកិច្ចសហប្រតិបត្តិការដើម្បីផ្ដល់ជូនសម្រាប់ជនដែលមានបំណង ផ្ដល់ការបរិច្ចាគជាសាច់ប្រាក់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា នូវជម្រើសបន្ថែមដែលមានលក្ខណៈកាន់់់តែងាយស្រួលតាមរយៈសេវាកម្ម របស់ធនាគារឯកទេសវីងនៅតាមគ្រប់ភ្នាក់ងារទាំងអស់ទូទាំងប្រទេស ដោយមិនគិតថ្លៃសេវា។ បន្ថែមលើនេះ ធនាគារឯកទេសវីង ក៏នឹងបន្តសហការជាមួយលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជាក្នុងសកម្មភាពផ្សព្វផ្សាយផ្សេងៗដើម្បកៀរគរការបរិច្ចាគមូលនិធិបន្ថែមទៀតផងដែរ។


មូលនិធិគន្ធបុប្ផាកម្ពុជាបន្តថា កម្មវិធីថ្ងៃនេះ សបញ្ជាក់ពីវឌ្ឍនភាពថ្មីមួយទៀតក្នុងការគិតគូរអំពីសុខទុក្ខរបស់កុមារកម្ពុជាដែលជា ទំពាំងស្នងឫស្សីរបស់ប្រទេសជាតិ បន្ទាប់ពីការបង្កើតនិងដាក់ឲ្យដំណើរការនូវមូលនិធិគន្ធបុប្ផាកម្ពុជាកាលពីថ្ងៃទី១១ ខែមេសាឆ្នាំ ២០១៨ ដែលមានសម្ដេចតេជោហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនជាស្ថាបនិកនិងជាប្រធានកិត្ដិយសរបស់ មូលនិធិផ្ទាល់។


សូមជម្រាបថា ក្នុងជំនួបពិភាក្សាមុនពេលពិធីចុះហត្ថលេខា ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូនព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានបញ្ជាក់ប្រាប់អ្នកឧកញ៉ាគិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលរបស់ Royal Group ថា ជាមួយនឹងកិច្ចសហការរវាងមូលនិធិគន្ធបុប្ផាកម្ពុជា និងធនាគារឯកទេសវីងនេះ ឯកឧត្តមមានសុទិដ្ឋិនិយមថា ចំនួនអ្នកបរិច្ចាគដល់មូលនិធិគន្ធបុប្ផាកម្ពុជាពិតជាបន្តកើនឡើង។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូនព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអ្នកឧកញ៉ាគិត ម៉េង ចំពោះទឹកចិត្តសប្បុរសដែលបានបរិច្ចាគដីដែលជា ទ្រព្យសម្បត្តិផ្ទាល់ខ្លួនជូនមូលនិធិគន្ធបុប្ផាកម្ពុជានិងថែមទាំងបានជួយផ្សព្វផ្សាយអំពីមូលនិធិ និងជាពិសេសតាមរយៈធនាគារ ឯកទេសវីង ដែលបានសម្រួលដល់ការផ្តល់វិភាគទានដោយមិនគិតថ្លៃសេវា។


ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូនព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សា បរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានចាត់ទុកថាជាកាយវិការដ៏សប្បុរស របស់អ្នកឧកញ៉ាគិត ម៉េង នេះគឺបាននិងកំពុង ចូលរួមចំណែកជួយដល់កុមារកម្ពុជារាប់លាននាក់។


ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូនព័ន្ធមុនីរ័ត្ន ក៏បានលើកទឹកចិត្តឲ្យក្រុមការងារនៃមូលនិធិគន្ធបុប្ផាកម្ពុជាពង្រឹងកិច្ចសហការ ជាមួយធនាគារឯកទេសវីង និងដៃគូពាក់ព័ន្ធដទៃទៀតក្នុងការបន្តផ្សព្វផ្សាយអំពីមូលនិធិនិងសម្រួលដល់កិច្ចការ កៀរគរការចូលរួមវិភាគទានសប្បុរសធម៌ឱ្យកាន់តែបានច្រើនឡើងបន្ថែមទៀត។


សូមជម្រាបថា មូលនិធិគន្ធបុប្ផា កម្ពុជាត្រូវបានបង្កើតឡើងក្រោមទម្រង់ជាបរធនបាលកិច្ចនៅក្រោមពាក្យស្លោក «ភាពញញឹមរបស់កុមារគឺជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា» ក្នុងបំណងដើម្បីកៀរគរនូវអំណោយឧបត្ថម្ភនិងវិ ភាគទាន សប្បុរសធម៌ពីគ្រប់ប្រភពស្របច្បាប់នានា សម្រាប់គោលដៅនៃការធានានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ព្រមទាំងធានាថា កុមារកម្ពុជាគ្រប់រូបនឹងបន្តទទួលបានការធានានូវការគាំពារផ្នែកសុខភាពប្រកបដោយគុណភាព និងដោយ មិនគិតថ្លៃ។


សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ មូលនិធិគន្ធបុប្ផាកម្ពុជាដែលបានចូលរួមបរិច្ចាគសរុបចំនួន៥១.២៨១នាក់ និងគិតជាទឹកប្រាក់បានចំនួនជិត ៥លានដុល្លារសហរដ្ឋអាមេរិក និងប្រាក់រៀល ជាង៤ ពាន់លានរៀល៕ (CNC)

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation