​មនុស្សរាប់ពាន់បានគប់ផ្លែប៉េងប៉ោះរាប់តោនដាក់គ្នានៅក្នុងពិធីបុណ្យគប់ផ្លែប៉េងប៉ោះប្រចាំឆ្នាំក្នុងប្រទេសអេស្ប៉ាញ
| ព័ត៌មានអន្តរជាតិ
SHARE

អេស្ប៉ាញ៖ ក្នុងពិធីបុណ្យ Tomatina ប្រចាំឆ្នាំនៅថ្ងៃពុធ នៅទីក្រុង Bunol ប្រទេសអេស្ប៉ាញដែលមានចំងាយ៣៨ គីឡូម៉ែត្រពីភាគខាងលិចនៃទីក្រុង Valencia មានអ្នកទេសចររាប់ពាន់នាក់បានគប់ផ្លែប៉េងប៉ោះដាក់គ្នា សរុប១៤៥តោន។


សញ្ញាកាំជ្រួចមួយត្រូវបានគេបាញ់ឡើងដើម្បីបង្ហាញជាសញ្ញាជាការចាប់ផ្ដើមនៃពិធីបុណ្យ Tomatina នៅវេលាម៉ោង ១១ព្រឹក ហើយក្នុងរយៈពេលមួយម៉ោងបន្ទាប់ គេឃើញរថយន្ដដឹកទំនិញ៦គ្រឿង ដែលផ្ទុកដោយផ្លែប៉េងប៉ោះ ក្រហមឆ្អៅ បានបើក ឆ្លងកាត់ផ្លូវធំៗនៅក្នុងទីក្រុង Bunol ដើម្បីចែកជូនទៅដល់ផ្តល់ជូនអ្នកចូលរួមក្នុងពិធីបុណ្យ។


ពិធីបុណ្យនេះបានកើតឡើងកាលពីឆ្នាំ១៩៤៥ ហើយវាត្រូវបានគេហាមឃាត់ក្នុងកំឡុងទសវត្សឆ្នាំ៥០ នៅក្នុងរបបផ្តាច់ការ សាន់ហ្វ្រាន់ស៊ីស្កូហ្វ្រង់កូ ប៉ុន្តែបុណ្យនេះកាន់តែទទួលបានប្រជាប្រិយភាពចាប់តាំងពីវាត្រូវបានបង្កើតឡើង ឡើងវិញ និងមានការចូលរួមពីមនុស្សជាច្រើនមកពីជុំវិញពិភពលោក។


ពិធីបុណ្យ Tomatina នេះ បានទាក់ទាញមនុស្សប្រហែល៤៥០០០នាក់ជារៀងរាល់ឆ្នាំ ប៉ុន្តែឥឡូវនេះវាបានក្លាយទៅជាព្រឹត្តិការណ៍ ដែលមានលក់សំបុត្រសម្រាប់កន្លែងចូលរួមតែ២២០០០នាក់តែប៉ុណ្ណោះ ហើយ៥ពាន់សំបុត្រសម្រាប់អ្នករស់នៅក្នុងតំបន់៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation