ថវិកាជាង៣០ម៉ឺនដុល្លាជាហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន បង្កើតបានជាផ្សាររាត្រីលក់វត្ថុអនុស្សាវរីយ៍មួយកណ្ដាលក្រុងបាត់ដំបង
| ព័ត៌មានជាតិ
SHARE

បាត់ដំបង៖ ពិធីសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការផ្សាររាត្រីក្រុងបាត់ដំបងនេះបានធ្វើឡើងនៅថ្ងៃទី៣០ ខែសីហានេះ ក្នុងគោលបំណងដើម្បីបង្កើតការងារទីផ្សារជូនប្រជាពលរដ្ឋក្រីក្រ មកពីសហគមន៍នានា ក្នុងខេត្តបាត់ដំបង ដើម្បីចូលរួម គាំទ្រដល់សេដ្ឋកិច្ចគ្រួសារ តាមរយៈការផ្តល់មុខរបរខ្នាតតូចដល់ក្រុមអាជីវ ករសហគមន៍ទាំងនោះឲ្យមានការរីកចម្រើន ។

តំណាងធនាគារអភិវឌ្ឍន៍អាស៊ីលោក អ៊ុក នីដា បានលើកឡើងថា ការកសាងផ្សាររាត្រីថ្មីនៅក្រុងបាត់ដំបង គឺជាគម្រោង អភិវឌ្ឍន៍ក្រុងរបៀងសម្រាប់លើកស្ទួយជីវភាពរស់នៅរបស់ប្រជាជននៅតាមទន្លេមេគង្គនៃខេត្តបាត់ដំបង ដែលជាហិរញ្ញប្បទាន ឥតសំណងដោយមូលនិធិជប៉ុនដើម្បីកាត់បន្ថយភាពក្រីក្រ(JEPR) ។ អភិបាលខេត្តបាត់ដំបង ឯកឧត្តម ងួន រតនៈ បញ្ជាក់ថា ផ្សាររាត្រីនេះមានទីតាំងស្ថិតនៅចំកណ្ដាលក្រុងបាត់ដំបងទល់មុខសួននាគបាញ់ទឹក ក្រោមការគ្រប់គ្រង ដោយគណៈកម្មាធិការ គ្រប់គ្រងទីផ្សារ MMC ដែលដឹកនាំដោយអភិបាលក្រុងបាត់ដំបង ក្នុងទំហំផ្ទៃដី៣០៦៤ម៉ែត្រក្រឡា ។


សូមជំរាបថា គម្រោងផ្សាររាត្រីនេះមានគោលបំណងសាកល្បង ការអភិវឌ្ឍទីផ្សារជា វិធីសាស្រ្ដមួយដើម្បីរបៀងសម្រាប់ លើកស្ទួយជីវភាពរស់នៅរបស់ប្រជាជននៅតាមទន្លេមេគង្គជាពិសេសក្រុមអាជីវករផ្សារក្រីក្រនៅក្នុងក្រុងបាត់ដំបងចំនួន១៥២ នាក់ ក្នុងនោះស្រី្តមានចំនួន១៣៧នាក់ត្រូវបានចងក្រងជាសមាគមន៍អាជីវករផ្សារដែលគ្រប់គ្រងដោយគណៈកម្មាការគ្រប់គ្រង ផ្សាររាត្រី សម្រាប់កិច្ចសហប្រតិបត្តិការអនុវត្តគម្រោងអភិវឌ្ឍក្រុងរបៀងឆ្លងកាត់ព្រំដែននៃមហាអនុតំបន់ទន្លេមេគង្គ ក្នុងក្រុងបាត់ដំបង ទន្ទឹមនឹងនេះផងដែរ សមាជិកអាជីវករផ្សារទាំង១៥២នាក់នោះ ក៏បានទទួលបានវគ្គបណ្ដុះបណ្ដាល ក្នុងការគ្រប់គ្រងថវិកាសម្រាប់អាជីវកម្មរបស់ពួកគាត់ ដែលគាំទ្រដោយគម្រោងនេះផងដែរ៕(អត្ថបទ៖ ឡាច សុគន្ធារី )

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation