ធ្លាយទំនប់ទឹកនៅក្នុងប្រទេសមីយ៉ាន់ម៉ាបង្ខំឲ្យមានការជម្លៀសមនុស្សជាង ៥ម៉ឺននាក់
| ព័ត៌មានអន្តរជាតិ
SHARE

មីយ៉ាន់ម៉ា៖ ក្រុមមន្ត្រីបាននិយាយថាមនុស្សជាង៥ម៉ឺននាក់ បានជម្លៀសចេញពីលំនៅដ្ឋានរបស់ពួកគេ នៅភាគកណ្តាលប្រទេស មីយ៉ាន់ម៉ា បន្ទាប់ពីផ្នែកមួយនៃទំនប់ទឹកដ៏ធំមួយ បានបាក់ធ្លាយ កាលពីថ្ងៃពុធនៅថ្ងៃទី២៩ ខែសីហា ដែលបានជន់លិច សហគមន៍អ្នកស្រុក បំផ្លាញហេដ្ឋារចនាសម្ព័ន្ធនានា និងបាន បំផ្លាញស្ពាននៅលើផ្លូវដ៏សំខាន់មួយ។

អាជ្ញាធសង្គ្រោះរបស់មីយ៉ាន់ម៉ាបានបញ្ជូនក្រុមការងារមួយក្រុមទៅកាន់ទំនប់ដែលធ្លាយនោះ នៅល្ងាចថ្ងៃដែលកើតហេតុ បន្ទាប់ពីទឹកដែលធ្លាយពីទំនប់ បានហូរចូលទៅតាមស្រុក នានាដែលនៅក្បែរនោះ ក្នុងខេត្តSwar ដែលជន់លិចលំនៅដ្ឋាន ជាច្រើនទៀត។

កម្ពស់ទឹកបានចាប់ផ្តើមចុះខ្សោយនៅរសៀលថ្ងៃពុធ ប៉ុន្តែមានការកកស្ទះខ្លាំងនៅទីតាំងស្ពានដែលខូចខាតនោះ ព្រោះស្ពាននេះ គឺស្ថិតនៅតាមបណ្តោយផ្លូវដែលតភ្ជាប់ពីទីក្រុងធំៗ របស់មីយ៉ាន់ម៉ានៅទីក្រុងយ៉ាំងហ្គោន ដែលមានដូចជាទីក្រុងម៉ានដាឡេ និងដ្ឋធានី ណៃពីដរ ដែលហ៊ុំព័ទ្ធទៅដោយទឹកលិចល្ហល្ហេវ។ ហើយស្ពាននេះនៅតែផ្អាកមិនអោយចរាចរណ៏សម្រាប់រថយន្តធុនធំ ដែលបង្ករការរំខានដល់ការដឹកជញ្ជូនទំនិញនិងការធ្វើដំណើរពីភាគខាងជើងទៅខាងត្បូងប្រទេសដែលកំពុងជួបគ្រោះទុរភិក្សនោះ។

អ្នកកាសែតក្នុងស្រុកមួយបាននិយាយថា ការកើនឡើងកម្ពស់ទឹកទន្លេ ២,៤ ម៉ែត្របានវាយប្រហារភូមិ Kyun Taw Su ជាលើកដំបូងហើយ ក្រៅពីទឹកជំនន់ខេត្តSwar និងផ្នែកមួយនៃទីក្រុងយ៉ាដាសហឺ។

មន្រ្តីម្នាក់ទៀតមកពីនាយកដ្ឋានសង្គ្រោះនិងតាំងទីលំនៅថ្មីបាននិយាយថា សរុបគ្រួសារទាំងរងផលប៉ះពាល់ចំនួន១២,០០០ គ្រួសា ដែលស្មើនឹងប្រជាជនសរុបចំនួន ៥៤,០០០ នាក់ត្រូវបានគេផ្លាស់ទីលំនៅ។
ឧបទ្ទវហេតុនេះបានបង្ហាញពីការព្រួយបារម្ភអំពីបញ្ហាទំនប់ទឹកនៅអាស៊ីអាគ្នេយ៍បន្ទាប់ពីការបាក់ទំនប់វារីអគ្គិសនីនៅប្រទេសឡាវកាលពីសប្តាហ៍មុនដែលធ្វើឱ្យមនុស្សរាប់ពាន់នាក់បាត់បង់ទីជំរកនិងបានសម្លាប់យ៉ាងហោចណាស់ ២៧ នាក់៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation