អង្គភាពពន្ធដារក្រើនរំឭកឲ្យម្ចាស់អចលនទ្រព្យទៅប្រកាសបង់ពន្ធ ខណៈថ្ងៃឳសានវាទកាន់ តែ ជិតមកដល់
| ព័ត៌មានជាតិ
SHARE

អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ​ក្រើនរំឭកដល់ម្ចាស់អចលនទ្រព្យ ទាំងឡាយណាដែលមិនទាន់ទៅប្រកាសបង់ពន្ធ ត្រូ​វរួសរាន់មកប្រកាសបង់ពន្ធឲ្យបានទាន់ពេលវេលា ដើម្បីចៀសវាងការពិន័យ ក៏ដូចជាទោសទាន់តាមច្បាប់ជាធរមាន ខណៈដែលថ្ងៃឳ សានវាទនឹងត្រូវបិទបញ្ចប់នៅចុងខែកញ្ញាខាងមុខនេះ។

ការក្រើនរំលឹកនេះ ធ្វើឡើងបន្ទាប់ពីអគ្គនាយកដ្ឋានពន្ធដារសង្កេតឃើញថា រហូតមកដល់ពេលនេះ មានម្ចាស់អចលទ្រព្យមួយចំនួន មិនទាន់បំពេញភារកិច្ច ប្រកាសបង់ពន្ធនេះនៅ ឡើយ។

យោងតាមសេចក្តីជូនដំណឹង ស្ដីពីការរំលឹកការបង់ពន្ធអចលទ្រព្យ ឆ្នាំ២០១៨ របស់ អគ្គនា យកដ្ឋានពន្ធដារចេញផ្សាយកាលពីម្សិលមិញបានឲ្យដឹងថា ដើម្បីជំរុញការបង់ពន្ធលើអចលទ្រព្យ សម្រាប់ឆ្នាំ២០១៨នេះ បានអស់លទ្ធភាពប្រកបដោយប្រសិទ្ធភាពខ្ពស់ និងចៀសវាងការកកស្ទះ ការប្រជ្រៀតគ្នាមកប្រកាសបង់ពន្ធ នៅថ្ងៃជិតផុតកំណត់ ដែលអាចនាំមានបាតុភាពអសកម្ម ដោយប្រការណាមួយ អគ្គនាយកដ្ឋានពន្ធដារ សូមក្រើនរំលឹក ដល់ម្ចាស់អចលទ្រព្យទាំងអស់ ដែលមិនទាន់បានបំពេញភារកិច្ចបង់ពន្ធ មេត្ដារួសរាស់មកប្រកាសបង់ពន្ធ ឲ្យបានទាន់ពេលវេលានៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨។

ទន្ទឹមនេះអង្គភាពពន្ធដារបានព្រមានថា ចំពោះការខកខានដាក់លិខិតទាន់ពេលវេលា ដែលបានកំណត់ម្ចាស់អចលទ្រព្យ នឹងត្រូវរងទោសទាន់ជាធរមាន។

គួរបញ្ជាក់ថា អង្គភាពពន្ធដារបានចាប់ផ្តើមប្រកាសពីកាតព្វកិច្ចអ្នកជាប់ពន្ធអចលនទ្រព្យកាលពីឆ្នាំ ២០១១ ហើយចំពោះអចលនទ្រព្យដែលជាប់ពន្ធ មានតម្លៃចាប់ពី ១០០លានរៀលឡើងទៅ។ ចំណែកការបង់ពន្ធក្នុងអត្រា ០,១ភាគរយនៃតម្លៃអចលនទ្រព្យសរុប ប៉ុន្តែរដ្ឋាភិបាលតម្រូវឲ្យបង់ពន្ធតែអចលនទ្រព្យដែលស្ថិតនៅរាជធានីភ្នំពេញ និងបណ្តាក្រុងនៃខេត្តនានាតែប៉ុណ្ណោះ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation