រថយន្ត៤គ្រឿងនិងម៉ូតូ ១គ្រឿង បុកបន្តកន្ទុយគ្នាចំប៉ុស្តិ៍ប៉ូលីសប្រចាំការនៅកែងរ៉ា ស្លាប់ជនជាតិចិនម្នាក់និងរបួសធ្ងន់ជាច្រើននាក់
| ព័ត៌មានជាតិ
SHARE

ខេត្តព្រះសីហនុ-៖ វេលាម៉ោងជិត៩ព្រឹកថ្ងៃ៣០សីហា២០១៨នេះ នៅចំណុចផ្លូវបំបែកកែងរ៉ា ស្ថិតក្នុងសង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង ដែលមានរថយន្តចំនួន៤គ្រឿង ននិង ម៉ូតូ១គ្រឿងបុកប៉ះបន្តគ្នា ហើយបុកចំទីតាំងឈរជើងរបស់ប៉ូលីសចរាចរណ៍ប្រចាំការនៅទីនោះតែម្តង។

សេចក្តីរាយការណ៍បឋមពីមន្ត្រីប៉ូលីសចរាចរណ៏បានឱ្យដឹងថា ក្នុងហេតុការណ៏គ្រោះថ្នាក់ចរណ៏នេះ មានមនុស្ស ៤នាក់ រងរបួសធ្ងន់និងស្រាល ហើយក្នុងចំណោមអ្នករងរបួសធ្ងន់ទាំងនោះ គឺមានប៉ូលីសចរាចរណ៍មួយរូបដែលប្រចាំការនៅកន្លែង កើតហេតុ ដោយរងរបួសបែកក្បាល ហើយមានជនជាតិចិនម្នាក់បានស្លាប់នៅពេលបញ្ជូនទៅមន្ទីរពេទ្យ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation