ក្រុមចោរជនជាតិចិនជំនាញគាស់រថយន្តលួចទ្រព្យសម្បត្តិនៅខេត្តព្រះសីហនុត្រូវបានសមត្ថកិច្ចក្របួចបាន
| ព័ត៌មានជាតិ
SHARE

ខេត្តព្រះសីហនុ៖នៅថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង ២០ និង ៤៥នាទី នៅចំណុច ភូមិ២ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ មានករណីអំពើលួច ( គាស់ទ្វាររថយន្តលួចយកកាបូបលុយ ) មួយកើតឡើងដោយជនសង្ស័យជាជនជាតិចិនចំនួន ០១នាក់ មិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាព គាស់ទ្វាររថយន្តលួចយកកាបូបលុយ របស់ជនរងគ្រោះជាជនជាតិខ្មែរ ខណៈពេលដែលជនរងគ្រោះចតរថយន្តទុកចោលនៅលើផ្លូវ ហើយទៅញាំបង្អែម។

ជនសង្ស័យបានគាស់ទ្វាររថយន្តរបស់ជនរងគ្រោះ ហើយចូលទៅក្នុងរថយន្តដើម្បីលួចលុយ តែត្រូវជនរងគ្រោះឃើញទាន់ពេលក៏រត់សំដៅមករថយន្ត ពេលជនសង្ស័យឃើញម្ចាស់រថយន្តមក គេក៏ចុះពីរថយន្តរត់គេចខ្លួនបាត់ ។

បន្ទាប់ពីទទួលបានបណ្តឹងរបស់ជនរងគ្រោះ ដែលមានឈ្មោះ រុន រដ្ឋា ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរ អាជីវករ មានទីលំនៅ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុនោះ​ ឧត្តមសេនីយ៍ទោ ជួន ណារិន ស្នងការនគរបាលខេត្តបានបញ្ជាឲ្យកម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ សហការណ៏ជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុង បានធ្វើការស្រាវជ្រាវស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ រហូតចាប់បានជនសង្ស័យ និងបក្ខពួកចំនួន០២នាក់ ។

ចំពោះជនសង្ស័យចំនួន ០២នាក់នោះរួមមាន​ ទី១-ឈ្មោះ XU MENG JIE ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ( ជនដៃដល់ ) និងទី២-ឈ្មោះ CHEN WEI JIAN ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិចិន មុខរបរ អ្នកដូរលុយតាមទូរស័ព្ទដៃ លិខិតឆ្លងដែនលេខៈ EC៩០៧៤៦០១ មានទីលំនៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ( បក្ខពួក ) ។វត្ថុតាងចាប់យកបានរួមមាន
កាបូបយួរដៃ ០១ ពណ៌សូកូឡា ( ផលនៃអំពើលួចថ្ងៃទី ២៧​ ០៨​ ២០១៨), ទូរស័ព្ទដៃ ០២គ្រឿង ( ម៉ាក IPHONE X ពណ៌ខ្មៅ និងម៉ាក NOKAI ពណ៌ស)។

បន្ទាប់ពីធ្វើការសាកសួរ ជនសង្ស័យបានសារភាពប្រាប់សមត្ថកិច្ចថា កន្លងមកពួកគេបានធ្វើសកម្មភាព គាស់ទ្វាររថយន្តលួចយកលុយ ចំនួន ០៣លើករួចមកហើយ គឺ៖

-លើកទី១ នៅថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០១៨ នៅចំណុច ភូមិ២ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ បានកាបូប ០១ មានលុយចំនួន ៣៩,០០០ដុល្លា។

-លើកទី២ នៅថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០១៨ នៅមុខក្រុមហ៊ុន L.G ភូមិ២ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ បានកាបូប ០១ មានលុយជាង ១,០០០ដុល្លារ។

-លើកទី៣ នៅថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០១៨ នៅ ភូមិ២ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ មិនបានសម្រេច ព្រោះក្នុងពេលធ្វើសកម្មភាពត្រូវម្ចាស់រថយន្តមកទាន់ ។

ចំពោះជនសង្ស័យខាងលើនេះ បច្ចុប្បន្នកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមផ្លូវច្បាប់៕ អត្ថបទ៖ ប៉ៃ​ សុឃីម


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation