កាកបាទក្រហមកម្ពជាខេត្តក្រចេះបន្តចែកជូនអំណោយសង្គ្រោះ ដល់ពលរដ្ឋរងគ្រោះដោយទឹកជំនន់ ៥០ គ្រួសារ ឃុំព្រែកប្រសព្វ
| ព័ត៌មានជាតិ
SHARE

ក្រចេះ៖ នៅព្រឹក ថ្ងៃទី ២៩ ខែ សីហានេះសាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះបានបន្តនាំយកអំណោយមនុស្សធម៌ កាកបាទក្រហមកម្ពុជាចែកជូនដល់ប្រជាពលរដ្ឋ រងគ្រោះដោយសារទឹកជំនន់ចំនួន ៥០ គ្រួសារ នៅក្នុងឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ដឹកនាំដោយលោក គង់ សុជាតិ លេខាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ រួមដំណើរជាមួយលោក ឈ្នាង សុវុត្ថា សមាជិកគណៈកម្មាធិការសាខាកបាទក្រហមកម្ពុជា ខេត្តក្រចេះ លោក លោកស្រី សមាជិក សមាជិកា គណៈកម្មធិការសាខា និងសហការី ព្រមទាំងអាជ្ញាដែនដី ស្រុក ឃុំ និងបណ្ដាកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ។

លោក គង់ សុជាតិ លេខាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះមានប្រសាសន៏ថា អំណោយដែលបាននាំយកទៅចែកជូនបងប្អូនប្រជាពលរដ្ឋនាពេលនេះ គឺជាអំណោយរបស់កាកបាទក្រហមកម្ពុជាដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដើម្បីយកមកជួយបងប្អូននាថ្ងៃនេះ និងបាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើ រការសាកសួរសុខទុក្ខពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ជាពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយធម្មជាតិទាំងអស់ នូវការសោកស្ដាយចំពោះ ប្រជាពលរដ្ឋទាំងអស់ ដែលទទួលរងគ្រោះទឹកជំនន់នាពេលនេះ និងតែងតែមានការព្រួយបារម្មណ៍ និងសុខទុក្ខប្រជាពលរដ្ឋគ្រប់ច្រកល្ហក ជាពិសេសបងប្អូនដែលកំពុងទទួលរងគ្រោះថ្នាក់ដោយទឹកជំនន់ជន់លិចត្រូវខាតបងនូវទ្រព្យសម្បត្តិ ផលដំណាំ របស់បងប្អូន។

លោក គង់ សុជាតិ​ បន្តថា
ដើម្បីដោះស្រាយបញ្ហាគ្រោះធម្មជាតិនេះ បងប្អូនត្រូវយកចិត្តទុកដាក់សំខាន់ លើការថែទាំសុខភាព ដោយផ្អែកលើអនាម័យបរិស្ថាន ពីព្រោះថាពេលទឹកជំនន់មកដល់ ក្រៅពីការផ្ដល់នូវគុណសម្បត្តិសម្រាប់ការងារកសិកម្ម ទឹកក៏បានធ្វើឲ្យលិចនូវផ្ទះសម្បែងដីធ្លី និងភូមិដ្ឋាន របស់បងប្អូន ហើយបានបង្កនូវមេរោគផ្សេងៗ ដែលអាចនាំឲ្យមានជម្ងឺឆ្លងផងដែរ ។ ដូច្នេះត្រូវពិសារទឹកស្អាត និងទឹកដាំឲ្យឆ្អិនជានិច្ច ពីព្រោះថាបើបងប្អូនខ្វះស្បៀងអាហារយើងអាចជួយបាន ក៏ប៉ុន្តែបើបងប្អូនមានជម្ងឺវិញ គឺមានតែខ្លួនឯងទេ ដែលជាអ្នកឈឺចាប់នោះ ។

មួយចំណែកទៀត បងប្អូនត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះសុវត្ថិភាព កូនចៅ ដោយមើលថែរក្សាឲ្យបានល្អ ។ ក្រៅពីនោះបងប្អូនត្រូវប្រុងប្រយ័ត្នជានិច្ចចំពោះសត្វអសិរពឹស និងបញ្ហាសុខភាពជាប្រចាំ ដូច្នេះប្រសិនបើមានករណីនេះកើតឡើង ចំពោះក្រុមគ្រួសារ របស់បងប្អូន ត្រូវផ្ដល់ដំណឹង ដល់អាជ្ញាធរមូលដ្ឋាន និងបញ្ជូនអ្នកជម្ងឺទៅកាន់មន្ទីរពេទ្យ ដើម្បីទទួលការព្យាបាល បានទាន់ពេលវេលា និងដោយឥតគិតថ្លៃ។

សូមជម្រាបផងដែរថាអំណោយដែលចែកជូនប្រជាពលរដ្ឋនាពេលនេះ ក្នុង១គ្រួសារទទួលបាន អង្ករ ៣០គីឡូក្រាម មី ១ កេស ត្រីខ ១០កំប៉ុង និងឃីត ១កញ្ចប់ (សារ៉ុង មុង ភួយ ក្រម៉ា) នឹងចំពោះប្រជាពលរដ្ឋជាចាស់ជរាទទួលបានថវិកាមួយចំនួន៕ អត្ថបទ៖ នាង​ ចន្ថា


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation