ឈ្មួញចិនសម្រុកទិញដីនៅប៉ាក់ខ្លង ពលរដ្ឋផ្អើលធ្វើរបងឈូសឆាយព្រៃកោងកាង ហើយអះអាងថាដីមានប្លង់
| ព័ត៌មានជាតិ
SHARE

កោះកុង៖ តំបន់ព្រៃលិចទឹកដែលសំបូរទៅដោយដើមកោងកាងដែលជាធនធានធម្មជាតិសមុទ្រ បច្ចុប្បន្នត្រូវបានបាត់បង់បណ្តើរៗ ជាក់ស្តែងនៅឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ត្រូវគេកាប់ឆ្កាជាបន្តបន្ទាប់ ។

ក្រុមពលរដ្ឋបានអោយដឹងថា តំបន់នេះកាលពីមុនស្ថិតក្រោមការគ្រប់គ្រងរបស់អតីតៈមេឃុំបាក់ខ្លងគឺ លោក ប៊ុន មី បានធ្វើឲ្យព្រៃកោងកាង បាត់បង់ជាបណ្តើរ​ៗ​ ហើយក្រោយមកក៏កើតចេញជាស្រែចិញ្ចឹមបង្គាររបស់ប្រជាពលរដ្ឋ តែក៏ត្រូវក្ស័យធន់អស់ស្ទើរគ្មានសល់ ដោយការខ្វះបច្ចេកទេសថែទាំនិងគ្មានទីផ្សារ។មកដល់បច្ចុប្បន្ន
តំបន់មួយនេះក៏ក្លាយជាដីទំនេរសល់ត្រឹមតែគុម្ពោតព្រៃកោងកាងដុះជាលក្ខណៈតិចតួចធម្មតា។

ប៉ុន្តែមួយរយៈចុងក្រោយនេះ ខេត្តកោះកុងកំពុងមានការហូរចូលនៃក្រុមហ៉ុនចិន​ ក៏ដូចជាកំនើននៃប្រជាជនចិនមកជួលកន្លែងស្នាក់នៅ​ គេក៏សង្កេតឃើញវត្តមានរបស់ក្រុមឈ្មួញរកស៊ីលើវិស័យអចលនទ្រព្យ សម្រុកមកកាន់ខេត្តនេះជាបន្តបន្ទាប់ ដោយដើរតួរជាឈ្មួញកណ្តាល ដើរគួកជេលើតម្លៃដីធ្លី​ ដែលរឹតតែធ្វើឲ្យប៉ះពាល់ដល់ព្រៃកោងកាងលើដីទំនេរទាំងនោះ ព្រោះពលរដ្ឋនាំគ្នាសម្រុកព័ទ្ធលក់ដោយអះអាងថាខ្លួនជាម្ចាស់ដី ត្រង់ការមានប្លង់ជាក់ស្តែងចេញបានដោយរបៀបណានោះដែលជាចំងល់ ព្រោះមាត់ព្រែក បឹង ទន្លេ សមុទ្ទ បើតាមច្បាប់ជាដីរដ្ឋមិនអោយរំលោភយកបានទេ ។

ក្នុងនោះផងដែរលោក សុខ គឹមហុង អ្នកឈូសឆាយដីខាងលើក្នុងចំណោមអ្នកផ្សេងទៀតបានអោយដឹងថា លោកជាម្ចាស់ដីមានប្លង់កម្មសិទ្ធិត្រឹមត្រូវទទួលស្គាល់ពីអាជ្ញាធរ ហើយដីនេះអតីតដីស្រែចិញ្ចឹមបង្គា ដែលបានទុកចោលយូរក៏ដុះព្រៃកោងកាង តែដល់បច្ចុប្បន្នតំបន់នេះឃើញក្រុមហ៊ុនចិនចុះមកទិញដីច្រើនទើបលោកយកគ្រឿងចក្រទៅកាយព្រំដើម្បីសំគាល់ព្រំដីរបស់គាត់ក្នុងទំហំជិតមួយហិកតាក្រែងមានការរំលោភណាមួយ ប៉ុន្តែសម្រាប់ទីតាំងផ្សេងទៀតលោកមិនដឹងទេ ។

ដោយឡែកលោក ហាក់ ឡេង អភិបាលស្រុកមណ្ឌលសីមា បានអោយដឹងថា ដីភូមិ៣ ភូមិ២ ដែលពលរដ្ឋកំពុងកាប់ឆ្កានោះជាដីមានប្លង់រឹងដាច់ដោយដុំ ហើយក៏មិនស្ថិតក្រោមការគ្រប់គ្រងរបស់បរិស្ថាននិងជលផលឡើយ ជាអតីតដីស្រែចញ្ចឹមបង្គា ដល់ដីត្រូវប៉ាន់ពួកគាត់ក៏នាំគ្នាទៅកាប់ឆ្កា ។

សូមជំរាបថា​ តំបន់បាក់ខ្លងបានប្រែក្លាយមុខមាត់ថ្មីមានកេរ្តិ៍ឈ្មោះបោះសម្លេងទាំងវិស័យហេដ្ឋារចនាសម្ព័ន្ធ រួមទាំងវិស័យទេសចរ​ ជាពិសេតំបន់ឆ្នេរខ្យាច់បាក់ខ្លងដ៏ស្រស់ស្អាត និងរមណីយ៍ដ្ឋានផ្សេងៗជាច្រើនផងដែរ។ ប៉ុន្តែអ្វីទាំងនេះត្រូវគេព្រួយបារម្មណ៏នោះគឺ​ថា​ អាចនឹងវិនាសបាត់បង់ដីព្រៃកោងកាង​នាពេលខាងមុខ បើសិនជាមិនមានចំណាត់ការលើបញ្ហាកាន់កាប់ដីព្រៃលិចទឹកនិងតំបន់ធម្មជាតិដទៃទៀត ៕ អត្ថបទ ៖ សុភា


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation