ប្រមុខការទូតមហាយក្សឥណ្ឌា សន្យាពង្រឹងទំនាក់ទំនងជាមួយកម្ពុជា
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ នៅទីស្តីការក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នាព្រឹកថ្ងៃទី២៩ ខែ សីហា នេះ ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានទទួលជួប ទទួលជួបពិភាក្សាការងារជាមួយលោក ជំទាវ ស៊ូម៉ា វ៉ារ៉ាស់(Shusma Swaraj) រដ្ឋមន្រ្តីការបរទេសឥណ្ឌាដោយផ្តោតលើកិច្ចសហប្រតបត្តិការទ្វេភាគឺកម្ពុជា-ឥណ្ឌា រួមនឹង ចុះហត្ថលេខាលើឯកសារចំនួនពីរ។

តាមការបញ្ជាក់របស់ឯកឧត្តម កេត សោផាន់ អ្នកនាំពាក្យក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា នៅក្នុងជំនួបពិភាក្សានោះ ឯកឧត្តមទេសរដ្ឋមន្ត្រីប្រាក់ សុខុន បានសម្តែងការសោកស្តាយនិងសម្តែងមរណទុក្ខជាថ្មីម្តងទៀត ចំពោះប្រជាជនឥណ្ឌាដែលរងគ្រោះដោយទឹកជំនន់និងការទទួលមរណភាពអតីតនាយករដ្ឋមន្ត្រីឥណ្ឌានាពេលថ្មីៗ។

ឯកឧត្តមទេសរដ្ឋមន្ត្រីប្រាក់ សុខុន បានថ្លែងអំណរគុណដល់ឥណ្ឌា សម្រាប់ការអភិវឌ្ឍនិងជួយបណ្តុះបណ្តាលធនធានមនុស្ស ,ការផ្តល់ជំនួយដល់សាលាក្តីខ្មែរក្រហម និងការបន្តសហការជាមួយស្ថានទូតឥណ្ឌានៅកម្ពុជាដើម្បីអនុវត្តគំរោងនានា។ ឯកឧត្តមទេសរដ្ឋមន្ត្រីប្រាក់សុខុនបាន ថ្លែងអំណរគុណ ទស្សនទានរបស់ឥណ្ឌា គោរពដល់មជ្ឈភាពអាស៊ាន ដោយអះអាងថា កម្ពុជាឥណ្ឌាគាំទ្រគ្នាទៅវិញទៅមកលើឆាកអន្តរជាតិនិងតំបន់ ហើយអាស៊ានបានឯកភាពគាំទ្រឥណ្ឌូបាស៊ីហ្វិក លើការគាំទ្រ សន្តិភាពដែលជាកិច្ចសហប្រតិបត្តិការ ជាជៀសវាងការប្រឈមមុខដល់គ្នា។

អ្នកនាំពាក្យក្រសួងការបរទេសបន្តទៀតថា ក្នុងកិច្ចពិភ្សាការនេះ ភាគីទាំងពីរកម្ពុជា -ឥណ្ឌា បានព្រមព្រៀងគ្នាថា នឹងចុះហត្ថ លេខាលើការវិនិយោគនិងពាណិជ្ជកម្ម នៃប្រទេសទាំងពីរនៅពេលឆាប់ៗ ជាពិសេសបានពិភាក្សាពីគំរោងតភ្ជាប់ការ ហោះហើរ ត្រង់ពីឥណ្ឌាមកកម្ពុជា ហើយកម្ពុជាស្នើឲ្យឥណ្ឌាពិនិត្យគុណភាពដីសម្រាប់ការវិនិយោគលើវិស័យកសិកម្ម ហើយប្រទេសទាំងពីរ នឹងរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះមួយនៅឆ្នាំក្រោយ។

នាឱកាសនោះដែរ លោក ជំទាវ ស៊ូម៉ា វ៉ារ៉ាស់(Shusma Swaraj) រដ្ឋមន្រ្តីការបរទេសឥណ្ឌា បានអបអរសាទរជោគជ័យបោះឆ្នោត និងអបអរសាទរចំពោះ សម្តេចតេជោបន្តតំណែងជានាយករដ្ឋមន្ត្រីអត្រាខ្ពស់របស់ប្រជាជនកម្ពុជាបង្ហាញពីប្រជាធិបតេយ្យ នៅកម្ពុជា ។
បន្ទាប់ពីបញ្ចប់ជំនួននេះ ឯកឧត្តមទេសរដ្ឋមន្ត្រីប្រាក់សុខុន និងលោកជំទាវ រដ្ឋមន្ត្រីការបរទេសឥណ្ឌា បានធ្វើជាសាក្សីនៃពិធីចុះ អនុស្សារណៈយោគយល់គ្នាចំនួន២ រវាងវិទ្យាស្ថានជាតិការទូតកម្ពុជា ជាមួយឥណ្ឌា លើការបណ្តុះបណ្តាលធនធានមនុស្ស និងអនុស្សារណៈយោគយល់គ្នារវាងអាជ្ញាធរជាតិព្រះវិហាជាមួយវិទ្យាស្ថានបុរាណវិទ្យាឥណ្ឌាលើការជួសជុលលើការ ព្រះវិហារនៅគោបរៈទី៥៕ អត្ថបទ៖វង សុភ័ក្ត្រ


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation