ការហោះហើរត្រង់ពីរដ្ឋធានីប៉េកាំង មកកាន់រាជធានីភ្នំពេញ នឹងចាប់ផ្តើមនៅថ្ងៃទី០១ ខែវិច្ឆិកាខាងមុខនេះ
| ព័ត៌មានជាតិ
SHARE

គេហទំព័រ Facebook របស់លេខាធិការដ្ឋានអាកាសចរស៊ីវិល បានចុះផ្សាយថា ក្នុងជំនួបពិភាក្សានោះ នាយឧត្តមសេនីយ៍បណ្ឌិត ម៉ៅ ហាវណ្ណាល់ បានថ្លែងថា ក្នុងនាមថ្នាក់ដឹកនាំ របស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល សូមធ្វើការគាំទ្រដល់ក្រុមហ៊ុនអាកាសចរជាតិ នៃសាធារណៈរដ្ឋប្រជាមានិតចិន និងជួយសម្រួលបែបបទបច្ចេកទេសនានា ធ្វើយ៉ាងណាឲ្យមានការហោះហើរត្រង់ មកតាមពេលវេលាដែលបានគ្រោងទុក គឺការហោះហើរនឹងចាប់ផ្តើមនាថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយប្រើយន្តហោះប្រភេទ Airbus 320 ហោះហើរ០៣ ជើងក្នុង១សប្តាហ៍។

តាមរយៈការហោះហើរត្រង់រវាង រដ្ឋធានីប៉េកាំង មកកាន់រាជធានីភ្នំពេញ នឹងជំរុញនូវចំណងមិត្តភាព ប្រទេសទាំង២ កាន់តែជិតកំណើនអ្នកដំណើរតាមផ្លូវអាកាស កាន់តែច្រើនថែមទៀត និងមានការផ្លាស់ប្តូរពាណិជ្ចកម្ម រវាងប្រទេសទាំង២កាន់តែល្អប្រសើរ៕ (អត្ថបទ៖ អ៊ុត លក្ខិណា)

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation