ព្រឹកនេះ! សម្តេចតេជោនាយករដ្ឋមន្ត្រី បន្ត​ជួបសំណេះសំណាល ជាមួយកម្មករនយោជិត ​ជាង១ម៉ឺន៤ពាន់នាក់ទៀត មកពីរោងចក្រ សហគ្រាសចំនួន៦ នៅរាជធានីភ្នំពេញ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៅថ្ងៃ​ទី២៩ ខែសីហា​នេះ បានបន្ត​ជួបសំណេះសំណាល ជាមួយកម្មករ-កម្មការិនី ជាង១ម៉ឺន៤ពាន់នាក់​ទៀត មកពីរោងចក្រ សហគ្រាសចំនួន៦ ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលកម្មវិធីសំណេះសំណាលនេះ ​ធ្វើឡើងនៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ​។


ការអញ្ជើញជួបសំណេះសំណាលដោយផ្ទាល់នេះ, សម្តេចតេជោ ​ធ្វើឡើងក្នុងបំណងស្វែងយល់ ពីទុក្ខលំបាក និងដោះស្រាយបញ្ហាប្រឈម របស់​កម្មករ-កម្មការិនី​។ ជាពិសេស ដើម្បីជំរុញគោលនយោបាយឧស្សាហកម្ម ឆ្នាំ២០១៥-២០២៥ ឲ្យបានកាន់តែប្រសើរថែមទៀត។


បើតាមប្រសាសន៍ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា រោងចក្រទាំង៦ ដែលអនុញ្ញាតឲ្យកម្មករ កម្មការិនី បានជួបសំណេះសំណាល ជាមួយសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃ​នេះ មានរោងចក្រកាត់ដេរសម្លៀកបំពាក់ ចំនួន៤, ផលិតកាបូបចំនួន១ និងរោងចក្រផលិតកេសកាតុងចំនួន១ ហើយផលិតផល ដែលផលិតបាន ត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ និងផ្គត់ផ្គង់ទីផ្សារក្នុងប្រទេស។


ឯកឧត្តម បានបន្ថែមថា ​បច្ចុប្បន្នរាជធានីភ្នំពេញ មានរោងចក្រ សហគ្រាស គ្រឹះស្ថានសរុបចំនួន ៤,៤៥៣កន្លែង និងមានកម្មករ និយោជិត ជាង៧​៧ម៉ឺន២ពាន់នាក់ ដែលមានប្រាក់ឈ្នួលសរុប ជាង១ពាន់៨០០លានដុល្លារ ក្នុងមួយឆ្នាំ។ ​


គួរជម្រាបថា នេះគឺជា​​លើកទី៥៥ហើយ ដែលសម្តេចតេជោ ​បានអញ្ជើញជួបសំណេះសំណាល ជាមួយក្រុមកម្មករនិយោជិត ក្នុងក្របខណ្ឌទូទាំងប្រទេស បន្ទាប់ពីបានចាប់ផ្តើម កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧កន្លងទៅ ដែលសរុបមានកម្មករ ជាង៧៦ម៉ឺន៦ពាន់នាក់ហើយ ដែលបានជួបសំណេះសំណាលដោយផ្ទាល់​៕(អត្ថបទ ៖ សន ពិសិដ្ឋ )

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation