ប្រទេសជប៉ុនប្រកាសថាប្រទេសកូរ៉េខាងជើងនៅតែបង្កការគំរាមកំហែងដោយផ្ទាល់ដល់សន្តិសុខរបស់ខ្លួន
| ព័ត៌មានអន្តរជាតិ
SHARE

រដ្ឋមន្ត្រីការពារជាតិជប៉ុនអះអាងថា ប្រទេសកូរ៉េខាងជើងនៅតែមានការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរចំពោះសន្តិសុខរបស់ខ្លួន ទោះបីជាមានការបញ្ឈប់ការសាកល្បងកាំជ្រួចផ្លោងនិងមានការសន្យារបស់មេដឹកនាំគីមជុងអ៊ុន ក្នុងការបញ្ឈប់កម្មវិធីនុយក្លេអ៊ែរ ក៏ដោយចុះ។

លោក Itsunori Onodera រដ្ឋមន្ត្រីការពារជាតិជប៉ុន បានរៀបរាប់នៅក្នុងរបាយការណ៏ប្រចាំឆ្នាំដែលបានចេញផ្សាយ កាលពីថ្ងៃអង្គារថា ការគំរាមកំហែងពីកូរ៉េខាងជើងនៅតែមាន សម្រាប់ជប៉ុនខណៈដែលការដាក់ពង្រាយមីស៊ីលរាប់រយរបស់កូរ៉េ ខាងជើង ដែលនៅតែអាចបាញ់មកដល់ប្រទេសជប៉ុន។លោកថា ទោះបីជាមានភាពធូរស្រាលបន្តិចក្រោយពីជំនួបរវាងប្រធានា ធិបតីអាមេរិកនិងមេដឹកនាំកូរ៉េខាងជើងកី្ត ប៉ុន្តែមេដឹកនាំជប៉ុននឹងមិនផ្លាស់ប្តូរគោលជំហររបស់ខ្លួន ចំពោះប្រទេសជិតខាងមួយនេះ ឡើយ ដរាបណាខ្លួនមិនទាន់បានឃើញនូវជំហរច្បាស់លាស់ណាមួយពីសំណាក់កូរ៉េខាងជើងនោះ។


របាយការណ៏ប្រចាំឆ្នាំរបស់រដ្ឋមន្ត្រីការពារជាតិជប៉ុនក៏បង្ហាញពីការព្រួយបារម្ភផ្នែកសន្តិសុខ ដែលបង្កឡើងដោយកូរ៉េខាងជើង, បញ្ហាអាវុធនុយក្លេអ៊ែរ, កម្លាំងយោធាដែលរីកលូតលាស់របស់ចិន, មហិច្ឆតាដែនដីនិងបំណងរបស់រុស្ស៊ីក្នុងការកសាងថាមពល របស់ខ្លួនឡើងវិញ ដែលបង្ហាញយ៉ាងច្បាស់ថា ជប៉ុនកំពុងព័ទ្ធជុំវិញដោយសត្រូវដ៏មានសក្តានុពលនៅអាស៊ីបូព៌ា៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation