យុវជនកម្ពុជា៤០នាក់ទទួលបានអាហារូបករណ៍ពីរាជរដ្ឋាភិបាលថៃក្នុងការសិក្សាមុខជំនាញជួសជុលគ្រឿងយន្តកសិកម្មនិងម៉ាស៊ីនត្រជាក់
| ព័ត៌មានជាតិ
SHARE

ពោធិ៍សាត់៖ យុវជនកម្ពុជាចំនួន៤០នៅក្នុងខេត្តពោធ៍សាត់បានទទួលអាហារូបករណ៍១០០%ពីរាជរដ្ឋាភិបាលថៃ ក្នុងការបណ្តុះ បណ្តាល ជំនាញបច្ចកទេសជួសជុលគ្រឿងយន្តកសិកម្មនិងជួសជុលម៉ាស៊ីនត្រជាក់វិទ្យាស្ថានពហុបច្ចេកទេសខេត្ត ពោធិ៍សាត់ រយ:ពេល៥ថ្ងៃចាប់ពីថ្ងៃទី២៧ ដល់៣១ខែសីហា ឆ្នាំ២០១៨នេះ។


លោកង៉ែត តាត នាយកគ្រប់គ្រងវិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិសាត់បានឲ្យដឹងថា ក្រោមកិច្ចសហប្រតិបត្តិការរវាង ថ្នាក់ដឺកនាំខេត្តពោធិ៍សាត់និងខេត្តត្រាត ពោលគឺភាគីកម្ពុជា-ថៃ វិទ្យាស្ថានបានបើកវគ្គបណ្តុះបណ្តាលចំនួន៣លើកមកហើយ ដែលសរុបសិក្ខាមចំនួន១៥០នាក់ ទទួលបានការបណ្តុះបណ្តាលលើ ៥ជំនាញ គឺជំនាញផ្សារដែក, ជួសជុលកុំព្យួទ័រ , តបណ្តាញអគ្គីសនី ,ជួសជុលទួរសព្ទ័ដៃ និងជំនាញជួសជុលម៉ាស៊ីនត្រជាក់។ ហើយនៅក្នុងខែសីហាឆ្នាំ២០១៨នេះ រាជរដ្ឋាភិបាលថៃ បានជួយបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវ:ដល់យុវជនយើងចំនួន៤០នាក់លើមុខជំនាញ២បន្តទៀត គឺជំនាញជួសជុលគ្រឿងយន្តកសិកម្ម និងជំនាញជួសជុលម៉ាស៊ីនត្រជាក់។


នាយកគ្រប់គ្រងវិទ្យាស្ថាពហុបច្ចេកទេសខេត្តពោធិ៍សាត់ បានឲ្យដឹងផងដែរថា ចាប់ពីឆ្នាំ១៩៩៦រហូតដល់មកបច្ចុប្បន្ន វិទ្យាស្ថានបានបណ្តុះបណ្តាលធនធានមនុស្សផ្នែកបច្ចេកទេសនិងវិជ្ជាជីវ:បានជិត១ម៉ឺននាក់ ក្នុងនោះមានជំនាញ សេវាកម្ម, សិប្បកម្មនិងជំនាញកសិកម្ម។


ក្នុងឱកាសនោះឯកឧត្តមចេង ឡៃ អភិបាលរងខេត្តពោធិ៍សាត់ បានសំដែងនូវភាពកក់ក្តៅចំពោះភាគីថៃ ដែលតែបានយកចិត្ត ទុកដាក់ជួយឧបត្ថម្ភក្នុងការបណ្តុះបណ្តុះជំនាញវិជ្ជាជីវ:ផ្សេងដល់យុវជនកម្ពុជា នេះគឺជាការឆ្លុះបញ្ចាំងអំពីកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរគឺកម្ពុជា ថៃ ជាពិសេសខេត្តពោធិ៍សាត់និងខេត្តត្រាត ដែលជាខេត្តជាប់ព្រំប្រទល់គ្នាមានកិច្ចសហប្រតិបត្តិការ ល្អប្រសើរ។ ជាមួយគ្នានេះឯកឧត្តមអភិបាលរងខេត្តក៍បានក្រើនរំលឹកដល់សិក្ខាមទាំង៤០នាក់ក្នុងរយ:ពេល៥ថ្ងៃនេះ ត្រូវខិតខំ យកចិត្តដាក់សិក្សាពីគ្រួជំនាញថៃឲ្យច្បាស់លាស់ល្អិតល្អន់ចំណុចណាមិនច្បាស់ត្រូវហ៊ានសួរ។


នៅពេលបញ្ចប់មុខជំនាញទាំងនេះទៅគឺយើងអាចយកចំណេះដឹងទាំងនោះទៅអនុវត្តជាក់ស្ដែងដើម្បីរកប្រាក់ចំណូលបានសម្រាប់លើកកម្ពស់ជីវភាពគ្រួសារ។ជួសមុខថ្នាក់ដឹកនាំខេត្តឯកឧត្តមចេង ឡៃ ក៍បានសំណួរពរដល់ភាគីថៃសូមបន្ត ជួយបណ្តុះបណ្តាល ជំនាញវិជ្ជាជីវ:ផ្សេងៗដល់យុវជនកម្ពុជាជាបន្តទៀត៕(អត្ថបទ៖សេង ប៊ុនធឿន)

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation