មួយគ្រួសារ៥នាក់ រលាកពេញខ្លួនដោយសារផ្ទុះធុងហ្គាស់ កំពុងស្វែងដង្ហោយហៅជំនួយ - CNC News
មួយគ្រួសារ៥នាក់ រលាកពេញខ្លួនដោយសារផ្ទុះធុងហ្គាស់ កំពុងស្វែងដង្ហោយហៅជំនួយ
| ព័ត៌មានជាតិ
SHARE


ក្រុមគ្រួសារមួយដែលរស់នៅខេត្តស្វាយរៀងកំពុងត្រដរខ្យល់ទាំងលំបាក ។ សាច់ញាតិរបស់ក្រុមគ្រួសារ រងគ្រោះបានប្រាប់CNC ថាពេលនេះ ក្រុមគ្រួសារអ្នករងគ្រោះកំពុងខ្វះខាតថវិកាសម្រាប់ព្យាបាលរបួស ហើយសមាជិកខ្លះប្រឈមនឹងគ្រោះថ្នាក់ដល់អាយុជីវិតទៀតផង។ សមាជិកគ្រួសារ៤នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ ខណៈដែលសមាជិកគ្រួសារម្នាក់ដែលមានស្ថានភាពរបួសធ្ងន់ធ្ងរត្រូវបានបញ្ជូនទៅសង្គ្រោះនៅប្រទេសវៀតណាម។

បុរសវ័យជាង២០ឆ្នាំនោះលើកឡើងថា៖ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នា មិនប្រកាន់នឹងជួយឧបត្ថមដល់គាត់ផង ព្រោះគ្រប់គ្នាជៀសមិនផុតពីសេចក្តីទុក្ខ សេចក្តីទុក្ខក៏នឹងធូរស្បើយ ប្រសិនបើយើងចេះជួយគ្នាសម្រាលនូវទុក្ខនេះ។ ពេលនេះគាត់កំពុងត្រូវការជំនួយបន្ទាន់ ដោយសារគាត់មានភាពខ្វះខាតនៅក្នុងការផ្គត់ផ្គង់ ក៏ដូចជាខ្វះនូវកម្លាំងចិត្ត ដើម្បីជួយក្រុមគ្រួសារគាត់។

ជាចុងក្រោយខ្ញុំសង្ឃឹមថា អ្នកទាំងអស់គ្នាធ្វើទាន ក៏ដូចជាចែករំលែកនូវថវិកាបន្តិចបន្តួចរបស់អ្នកទាំងអស់គ្នាតាមសទ្ធាដែលអាចធ្វើទៅបាន ដើម្បីជួយដល់ក្រុមគ្រួសារគាត់ផង។ ការជួយដែលជាសទ្ធាដ៏ជ្រះថ្លារបស់អ្នកទាំងអស់គ្នា ការចែករំលែកនូវសេចក្តីទុក្ខ និងថវិកាបន្តិចបន្តួចរបស់អ្នកទាំងអស់គ្នា វានឹងក្លាយជាកាដូបុណ្យកុសលដល់អ្នកនឹងក្រុមគ្រួសារអ្នកទៅថ្ងៃអនាគត។

ទស្សនិកជនអាច ទាក់ទងទៅសមាជិកគ្រួសារគាត់ផ្ទាល់ក៏បាន គឺ លោក នុត ស៊ីប ទូរស័ព្ទ៖ 010628168 ឬទាក់ទងមកកាន់CNCលេខ០៩៥ ២០០៥៦៩។

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation