ប្រទេសចិនបង្ហាញនូវបច្ចេកវិទ្យាឆ្លាតវៃជាច្រើនដើម្បីលើកកម្ពស់សេវាថែទាំមនុស្សចាស់
| ព័ត៌មានជាតិ
SHARE

ចិន៖ ប្រទេសចិនកំពុងបង្ហាញបច្ចេកវិទ្យាទំនើបដើម្បីបង្កើនប្រសិទ្ធភាពសេវាថែទាំមនុស្សចាស់ដែលមានមូលដ្ឋាននៅតាមផ្ទះ ដោយមានឧបករណ៍បច្ចេកវិទ្យាខ្ពស់មួយចំនួនដែលបានបង្ហាញនៅឯពិព័រណ៍ជីវិតសុខភាពចាស់ជរានៅឯទីក្រុងក្វាងចូវ។

ជាមួយនឹងឧស្សាហកម្មវេជ្ជសាស្រ្តរបស់ចិនដែលមានបច្ចេកវិទ្យាកាន់តែវិវត្តន៍នៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសមហា អំណាចមួយនេះបាននឹងកំពុងអភិវឌ្ឍមនុស្សយន្តដើម្បីពិនិត្យមើលស្ថានភាពសុខភាពរបស់មនុស្សចាស់។
ម៉ូដែលចុងក្រោយនៃមនុស្សយន្តថែទាំមនុស្សចាស់នេះត្រូវបានបង្ហាញនៅក្នុងព្រឹត្តការណ៏ពិព័រណ៍ Guangzhou Expo រយៈពេល៣ថ្ងៃ ហើយវាបានបញ្ចប់កាលពីថ្ងៃអាទិត្យ។មនុស្សយន្តនេះប្រព័ន្ធចំណាំមុខមាត់ម្ចាស់របស់ខ្លួន ហើយមានសមត្ថភាព ពិនិត្យរាងកាយនិងផ្ដល់ដំបូន្មានវេជ្ជសាស្រ្ត ដែលស្របគ្នាទៅតាមតម្រូវការរបស់អ្នកប្រើ។

នៅក្នុងពិព័រណ៍ជីវិតសុខភាពចាស់ជរានៅឯទីក្រុងក្វាងចូវនេះដែរ ក៏បង្ហាញពីឧបករណ៏ពិនិត្យសុខភាពមួយថ្មី ដែលអនុញ្ញាតិឱ្យឱ្យ ពលរដ្ឋវ័យចំណាស់ដើម្បីធ្វើតេស្តឈាម និង កម្រិតជាតិស្ករក្នុងឈាមនៅឯផ្ទះដោយខ្លួនឯង ហើយឧបករណ៏នោះនឹងបញ្ជូន ទិន្នន័យទៅកាន់មន្ទីរពេទ្យក្នុងសហគមន៍ដែលគាត់រស់នោះ ដើម្បីស្វែងរកជំនួយបន្ថែមឬក្នុងករណីធ្ងន់ធ្ងរដើម្បីទទួលបានការ សង្គ្រោះទាន់ពេល។

នៅទីក្រុងស៊ាងហៃរដ្ឋាភិបាលក្នុងតំបន់ក៏កំពុងប្រើប្រាស់ប្រព័ន្ធត្រួតពិនិត្យទឹកតាមផ្ទះដើម្បីកត់ត្រាការប្រើប្រាស់ទឹកជាក់ស្តែងនៅតាមផ្ទះនីមួយៗ។ប្រព័ន្ធនេះត្រូវបានគេតំឡើងសំរាប់មនុស្សចាស់ ១៥ នាក់ដែលរស់នៅតែម្នាក់ឯងនៅក្នុងសង្កាត់ជីងអាន នៃទីក្រុងហើយត្រូវបានគេរំពឹងថានឹងត្រូវបានណែនាំដល់សង្កាត់ជាច្រើនទៀត។ ក្រុមអ្នកអភិវឌ្ឍបាននិយាយថា ដោយពិនិត្យ មើលទិន្នន័យទឹកដែលបញ្ជូនទៅប្រព័ន្ធគ្រប់គ្រងលើអ៊ីនធឺណិតរបស់ពួកគេពួកគេ នឹងអាចប្រាប់ថាតើមនុស្សចាស់មានសុវត្ថិភា ពនិងរស់នៅតាមផ្ទះធម្មតាដែរឬទេ។ អ្នកស្ម័គ្រចិត្តនៅជិតខាង នឹងត្រូវបានគេបញ្ជូនទៅពិនិត្យមើលលើមនុស្សចាស់ទាំងនោះ ប្រសិនបើមានភាពខុសគ្នាក្នុងការប្រើប្រាស់ទឹករបស់ពួកគេ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation