៥ឆ្នាំចុងក្រោយ ចិនបានបោះទុនវិនិយោគលើវិស័យសំណង់ឈានមុនគេទាំងគម្រោងសាងសង់រួច និងកំពុងសាងសង់
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ គិតចាប់ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៨ ចិនបានបោះទុនវិនិយោគនៅកម្ពុជាមានទឹកប្រាក់រហូតដល់២១ពាន់លានដុល្លារអាមេរិក និងបានជួយឲ្យសេដ្ឋកិច្ចកម្ពុជាកាន់តែមានភាពរីកចម្រើន។ បច្ចុប្បន្នគម្រោងអចលនទ្រព្យធំៗមួយចំនួននៅក្នុងប្រទេស បានកាន់កាប់ដោយវិនិយោគិនចិន ទាំងគម្រោងកំពុងសាងសង់ និងគម្រោងដែលបានសាងសង់រួច។

ក្នុងចំណោមក្រុមហ៊ុនចិនជាច្រើន ដែលបានវិនិយោគនៅកម្ពុជា ក្រុមហ៊ុនអចលនទ្រព្យព្រីន៍រៀលអីស្ទេត បានបណ្តាក់ទុនវិនិយោគនៅប្រទេសកម្ពុជា គិតចាប់តាំងពីឆ្នាំ២០១៥ ដល់បច្ចុប្បន្នបានបោះទុនទឹកប្រាក់សរុប ១.៥ពាន់លាន ដុល្លារអាមេរិក ដែលភាគច្រើនអភិវឌ្ឍលើវិស័យអចលនទ្រព្យ។ ក្រុមហ៊ុននេះមានដីបម្រុងទុកទូទាំងប្រទេសជាង ៨០០ហិកតា និងមានគម្រោងអភិវឌ្ឍន៍សំខាន់ៗ ដូចជាខុនដូ ក្លឹបកំសាន្ត មជ្ឈមណ្ឌលពាណិជ្ជកម្មទីក្រុង សណ្ឋាគារ កោះកំសាន្ត និងរមណីយដ្ឋានបែបទេសចរណ៍ជាដើម។ ថ្មីៗនេះក្រុមហ៊ុននេះបានវិនិយោគទឹកប្រាក់ជាង ៥០លានដុល្លារ ដើម្បីបង្កើតរមណីយដ្ឋានទេសចរណ៍បែបធម្មជាតិនៅតាមដងទន្លេមេគង្គនៃប្រទេសកម្ពុជា ខណៈ ដែលទេសចរណ៍ចិន បានចូលមកទស្សនាកម្ពុជាមានកំណើនកើនឡើងជារៀងរាល់ឆ្នាំ។

ប្រទេសចិនជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដែលមិនអាចខ្វះបានក្នុងការរួមចំណែកអភិវឌ្ឍន៍ប្រទេសកម្ពុជា ។អ្នកស្រាវជ្រាវសេដ្ឋកិច្ច បានឲ្យដឹងថា ការវិនិយោគរបស់ចិននៅកម្ពុជា បានផ្តល់ប្រយោជន៍ជាច្រើនដល់កម្ពុជា។ ការវិនិយោគទាំងនោះ បានកើតឡើង ដោយសារកត្តា ទំនាក់ទំនងដ៏ល្អជាប្រវត្តិសាស្ត្ររវាងប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ និងកត្តាផ្ទៃក្នុងរបស់កម្ពុជា ដែលសម្រេចបាននូវសន្តិភាព ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចរឹងមាំ។

គួរបញ្ជាក់ថា បើយោងតាមមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានឲ្យដឹងថា រយៈពេល៧ខែឆ្នាំនេះ វិនិយោគិនចិន បានវិនិយោគនៅកម្ពុជា មានទឹកប្រាក់រហូតដល់ ៥ពាន់លានដុល្លារ ដែលជាចំនួនដ៏ច្រើន បើធៀបនឹងវិនិយោគរបស់ប្រទេសផ្សេងៗដទៃទៀត៕( អត្ថបទ អៀវ ឈៀងនី )

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation